ទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងនឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

ទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងនឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ - ảnh 1
ទំហំពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូងនឹងទទួលបាន៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

(VOV)_តាមការវាយតំលៃរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពលកូ
រ៉េខាងត្បូងថា៖នាបច្ចុប្បន្ន កូរ៉េខាងត្បូងជាដៃគួពាណិជ្ជកម្មធំទី៣​របស់វៀតណាម 
និងជាប្រទេសឈរលំដាប់ថ្នាក់ទីមួយ ក្នុងវិស័យវិនិយោគពី​បរទេសមកវៀតណាម។
ទំហំពាណិជ្ជកម្ម ទ្វេភាគី វៀតណាម-កូរ៉េខាងត្បូង​ បានកើនឡើងយ៉ាងខ្លាំងពីមួយ
ឆ្នាំទៅមួយឆ្នាំ។ លោក Bui Huy Son ប្រធាន​នាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួង
ឧស្សាហកម្មវៀតណាម បានអោយដឹងថា៖

          “ ចាប់ពីពេលចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង វៀតណាមបាន​វិ
ភាគ វាយតំលៃ ការជះឥទ្ធិពល​វិជ្ជមានជាច្រើន។ ប៉ុន្តែ កូរ៉េខាងត្បូង​មិនគ្រាន់​តែ
​ជាដៃគូពាណិជ្ជកម្មធំ ទីផ្សារពោពេញទៅដោយសក្ដានុភាព សំរាប់ផ្នែកនាំចេញវៀត
ណាមប៉ុណ្ណោះទេ ថែមទាំងជាប្រភពវិនិយោគធំនៅវៀតណាមទៀតផង។”

          ចាប់ពីឆ្នាំ ២០១៧ មុខទំនិញចំនួន១៨ នឹងបានហូតពន្ធតាមកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី វៀតណាម-កូរ៉េខាងត្បូង ដូច្នេះ ទំហំពាណិជ្ជកម្មទ្វេ​ភាគីនឹង​ទទួល
បាន៧០ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ