ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមបង្កើនប្រសិទ្ធិភាពកម្មវិធីជួយឧបត្ថម្ភសង្គម


          (VOV)_នាថ្ងៃទី២៣ មករា ធនាគារពិភពលោក (WB) ប្រចាំនៅ​វៀតណាម  បាន អោយដឹងថា៖ គណនាយកប្រតិបត្តិធនាគារ​ពិភពលោកបានអនុម័តទៅលើខ្ទង់ ឥណ
ទាន ចំនួន៦០លានដុល្លារ​អាមេរិក សំរាប់វៀតណាម ដើម្បីបង្កើនប្រព័ន្ធជួយឧបត្ថម្ភ
សង្គម​។

ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមបង្កើនប្រសិទ្ធិភាពកម្មវិធីជួយឧបត្ថម្ភសង្គម - ảnh 1
លោកស្រី Victoria KwaKwa (TTXVN)


          លោកស្រី Victoria KwaKwa នាយិការធនាគារពិភពលោកប្រចាំ​នៅវៀតណាម  បានអោយដឹងថា៖ ​ខ្ទង់ឥណទាននេះគឺសំរាប់​គំរោង​ការណ៍បង្កើនប្រព័ន្ធជួយឧបត្ថម្ភ
សង្គម (​SASSP) ជួយរដ្ឋាភិបាល​វៀតណាមអនុវត្តគោលដៅកាត់បន្ថយភាព ក្រីក្រ  បង្កើនតួនាទីរបស់ប្រព័ន្ធជួយឧបត្ថម្ភសង្គម ។ គំរោងការណ៍នេះនឹងត្រូវបានអនុវត្ត
ជា​ពិសោធន៍នៅខេត្ត៖​Ha Giang, Quang Nam, Tra Vinh និង Lam Dong ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ