ធុរជនវៀតណាមចំនួន ៤ រូបជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes

(VOVWORLD) - លោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup Group ឈរនៅលំដាប់ទី ២៨៦ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥,៦ ពាន់លានដុល្លារអាមេរិក។
ធុរជនវៀតណាមចំនួន ៤ រូបជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes - ảnh 1 ធុរជនវៀតណាមចំនួន ៤ រូបជាប់ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes (រូបថត៖ TTXVN)

ទស្សនាវដ្តី Forbes ទើបបានប្រកាសបញ្ជីឈ្មោះជាប្រចាំឆ្នាំស្ដីពីមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកឆ្នាំ ២០២០។ ក្នុងនោះ លោក មហាសេដ្ឋី Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃសម្ព័ន្ធក្រុមហ៊ុនលក់រាយ Amazon បន្តជាប់ចំណាត់ថ្នាក់លេខ ១ ដោយមាន ទ្រព្យសម្បត្តិសុទ្ធចំនួន ១១៣ ពាន់លានដុល្លារអាមេរិក។

ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes ឆ្នាំ នេះ មានធុរជនវៀតណាមចំនួន ៤ រូប ដែលរួមមាន៖ លោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup Group ឈរនៅលំដាប់ទី ២៨៦ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥,៦ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺអគ្គនាយិការក្រុមហ៊ុនអាកាសចរណ៍ Vietjet លោកស្រី Nguyen Thi Phuong Thao បានជាប់ចំណាត់ថ្នាក់លេខ  ១.០០១ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ២,១ ពាន់លានដុល្លារអាមេរិក។ ដោយមានទ្រព្យសម្បតិ្តចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ប្រធានក្រុមហ៊ុន Thaco លោក Tran Ba Duong បានជាប់ចំណាត់ថ្នាក់ ១.៤១៥ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ Forbes ក្នុងឆ្នាំ ២០២០ ។ ទន្ទឹមនឹងនេះ ដោយមានទ្រព្យសម្បត្តិចំនួន ១ ពាន់លានដុល្លារអាមេរិក ប្រធានក្រុមហ៊ុន Techcombank លោក Hung Anh បានជាប់ចំណាត់ថ្នាក់ទី ១.៩៩០ ។

លើសពីនេះទៀត ទស្សនាវដ្តី Forbes ក៏បានលើកកម្កើងឈ្មោះរបស់ធុរជនវៀតណាមចំនួន ៣០ រូប ក្នុងបញ្ជីឈ្មោះ “30 Under 30 Asia” ឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ