ធុរជនវៀតណាមជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅឥណ្ឌា

(VOVWORLD) - នាថ្ងៃទី ១៨ ខែមករា នៅមជ្ឈមណ្ឌលពិព័រណ៍ India Expo Mart  រដ្ឋ Uttar ប្រទេសឥណ្ឌា  បានប្រព្រឹត្តទៅពិធីបើកពិព័រណ៌គ្រឿងអគ្គិសនីនិងថាមពល Elecrama ២០២០។
ធុរជនវៀតណាមជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅឥណ្ឌា - ảnh 1                         ស្តង់ទំនិញនៅពិព័រណ៌ឥណ្ឌា

ពិព័រណ៍ឆ្នាំនេះបានទាក់ទាញសគ្រាស ស្ថាប័ន និងអង្គការជាង ១២០០ មកពីប្រទេសនិងតំបន់ដែនដីចំនួន៦០ នៅលើពិភព ។ស្ថាប័នពាណិជ្ជកម្មវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានរៀបចំស្តង់ទំនិញ ដើម្បី ជួយគាំទ្រដល់សហគ្រាសវៀតណាមក្នុងការផ្សព្វ ផ្សាយផលិតផល ជួបប្រាស្រ័យគ្នាផ្លាស់ប្តូរនិងស្វែងរកឱកាសធ្វើអាជីវកម្មនៅទីផ្សារឥណ្ឌាផងដែរ។ វៀតណាមមានសហគ្រាសជិត ៤០ ដែលបានចូលរួមតាំងបង្ហាញស្តង់ទំនិញនៅពិព័រណ៍នេះ។ គួរបញ្ជាក់ថា ពិព័រណ៍ Elecrama គឺជាពិព័រណ៍ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងដោយប្តូរវេននៅទីក្រុងធំនៃប្រទេសឥណ្ឌា។ ពិព័រណ៍ឆ្នាំនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ