នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃកាន់តែស៊ីជម្រៅថែមទៀត

(VOVWORLD) - ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម នារសៀលថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបចរចាជាមួយសមភាគីថៃ លោក Prayuth Chan-ocha។ 
នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃកាន់តែស៊ីជម្រៅថែមទៀត - ảnh 1 នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃកាន់តែស៊ីជម្រៅថែមទៀត (nguyenxuanphuc.org)

(VOVworld) – ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម នារសៀលថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបចរចាជាមួយសមភាគីថៃ លោក Prayuth Chan-ocha។ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីវិធានាករអនុវត្តលទ្ធផលសំខាន់ៗក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅថៃនាខែសីហាឆ្នាំ ២០១៧ កន្លងទៅរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សំដៅនាំទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែប្រកប ដោយប្រសិទ្ធភាពជាក់ស្តែង។ ភាគីទាំងពីរបានឯកភាពនឹងរៀបចំសម័យប្រជុំនៃគណៈកម្មា ធិការចម្រុះរវាងប្រទេសទាំងពីរយ៉ាងឆាប់រហ័សនាឆ្នាំ ២០១៨ ខាងមុខ។ ស្តីអំពីបញ្ហាលើ សមុទ្រខាងកើត អ្នកប្រមុខរដ្ឋាភិបាលទាំងពីររូបបានចែករំលែកទស្សនៈគប្បីរក្សាសន្តិភាព ស្ថិរភាពនិងសេរីភាពនាវាចរណ៍ក្នុងតំបន់។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យ ថៃបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់ទំនិញវៀតណាមត្រូវបានចែកចាយនៅថៃ លើក ទឹកចិត្តសហគ្រិនថៃបង្កើនការវិនិយោគចូលវៀតណាម។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានជូនដំណឹងថា៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet Air ទទួល បានលិខិតអនុញ្ញាត្តិធ្វើសកម្មភាពឡើងវិញហើយនឹងបង្កលក្ខណៈងាយស្រួលដើម្បីបើកជើងហោះហើរថ្មីតភ្ជាប់ទីកន្លែងមកដល់ល្បីឈ្មោះនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីថៃអះអាងថា៖ ថៃមានគោលបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងនគរបាលសមុទ្រវៀតណាមនិងកងទ័ពជើងទឹកថៃក្នុងការដោះស្រាយបញ្ហាលើសមុទ្រ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ