English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

16°C - 26°C

នាំទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអាហ្វ្រិកខាងត្បូងឡើងកំពស់ថ្មី

(VOVWORLD) - ថ្លែងសុន្ទរកថាបើកសម័យប្រជុំ លោកស្រីអនុរដ្ឋមន្ត្រី Anna Thandi Moraka សហប្រធាននៃវេទិកាភាពជាដៃគូអន្តររដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងតួនាទី ឋានៈរបស់វៀតណាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើវេទិកាអន្តរជាតិ។

នាំទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអាហ្វ្រិកខាងត្បូងឡើងកំពស់ថ្មី - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអាហ្វ្រិកខាងត្បូង លោកស្រី Anna Thandi Moraka។ (រូបថត៖ baoquocte.vn)
សម័យប្រជុំលើកទី៦ នៃវេទិកាភាពជាដៃគូអន្តររដ្ឋាភិបាលវៀតណាម-អាហ្រ្វិក ខាងត្បូង បានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែវិច្ឆិកា នៅរដ្ឋធានី Pretoria (អាហ្វ្រិកខាងត្បូង) ក្រោមសហអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអាហ្វ្រិក ខាងត្បូង លោកស្រី Anna Thandi Moraka។
ថ្លែងសុន្ទរកថាបើកសម័យប្រជុំ លោកស្រីអនុរដ្ឋមន្ត្រី Anna Thandi Moraka សហប្រធាននៃវេទិកាភាពជាដៃគូអន្តររដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងតួនាទី ឋានៈរបស់វៀតណាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើវេទិកាអន្តរជាតិ។ ដោយសង្កត់ធ្ងន់លើអាទិភាពរបស់អាហ្រ្វិកខាងត្បូងក្នុងការ បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លោកស្រីអនុរដ្ឋមន្ត្រី Anna Thandi Moraka បានសម្តែងនូវបំណងចង់បង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យរវាង ប្រទេសទាំងពីរ សំដៅជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់ វិស័យ ជាពិសេសលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការសម្របសម្រួលលើកកម្ពស់សំឡេង និងតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុង បញ្ហាសកល។
រីឯខ្លួនវិញ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានអះអាងថា វៀតណាម គោរពចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូដើម្បីកិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍ ជាមួយអាហ្វ្រិកខាងត្បូង។ ដោយកំណត់អាហ្រ្វិកខាងត្បូងជាដៃគូមួយ ក្នុងចំណោមដៃគូសំខាន់បំផុតរបស់វៀតណាមនៅអាហ្រ្វិកនោះ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិងឯកភាពលើវិធាន ការនានាដើម្បីបង្កើតរបកគំហើញនិងនាំទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូងឡើងដល់កម្ពស់ថ្មី។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការកសាងកម្មវិធីផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ឆ្នាំ ២០២៥ ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
ដោយយល់ ស្របថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្តម្ភ សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពលើវិធានការ សំខាន់ៗជាច្រើន ដើម្បីពង្រីកសក្តានុពល និងប្រៀបខ្លាំងនៃភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ