នាំបុណ្យតេតទៅកាន់តំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ដែលរងការខូចខាតដោយព្យុះទីហ្វុងយ៉ាហ្គី
(VOVWORLD) - កម្មវិធីនេះរួមមានសកម្មភាពដូចជា៖ ពិនិត្យសុខភាព ចែកថ្នាំឱសថដោយឥត គិតថ្លៃ ផ្សារបុណ្យតេតសប្បុរសធម៌ ការជូនអំណោយជាង ១០០០ កញ្ចប់ដល់គ្រួសារ ដែលមានស្ថានភាពលំបាក កុមារ សិស្សានុសិស្សក្រីក្រ (តម្លៃចាប់ពី ៥០ ម៉ឺនដុង (២០ ដុល្លារ)/កញ្ចប់អំណោយឡើងទៅ)។
ប្រគល់អំណោយបុណ្យតេតជូនប្រជាពលរដ្ឋនៅឃុំព្រំដែន A Lu និង Y Ty ស្រុក Bat Xat។ (រូបថត៖ Huong Thu/TTXVN) |
កាលពីថ្ងៃទី ៣ ខែមករា នៅឃុំ A Lu ស្រុក Bat Xat ខេត្ត Lao Cai បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជន ស្រុក Bat Xat និងកាកបាទក្រហមខេត្ត ដើម្បីរៀបចំកម្មវិធី “និទាឃរដូវកក់ក្ដៅសម្រាប់ ប្រជាជនតំបន់ព្រំដែន” នៅឃុំព្រំដែនចំនួនពីរគឺ A Lu និង Y Ty។ នេះគឺជាឃុំចំនួនពីរ ក្នុងចំណោមឃុំដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុងយ៉ាហ្គីកាលពីខែកញ្ញាឆ្នាំមុន។
កម្មវិធីនេះរួមមានសកម្មភាពដូចជា៖ ពិនិត្យសុខភាព ចែកថ្នាំឱសថដោយឥត គិតថ្លៃ ផ្សារបុណ្យតេតសប្បុរសធម៌ ការជូនអំណោយជាង ១០០០ កញ្ចប់ដល់គ្រួសារ ដែលមានស្ថានភាពលំបាក កុមារ សិស្សានុសិស្សក្រីក្រ (តម្លៃចាប់ពី ៥០ ម៉ឺនដុង (២០ ដុល្លារ)/កញ្ចប់អំណោយឡើងទៅ)។ ទន្ទឹមនឹងនោះ ក៏មានសកម្មភាពវេចនំអន្សម ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ការរៀបចំល្បែងប្រជាប្រិយ... ក្នុងបំណងបង្កើត បរិយាកាសនិទាឃរដូវដ៏សប្បាយរីករាយសម្រាប់ប្រជាជន។
ក្រុមអ្នកស្ម័គ្រចិត្តថតរូបជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី "បុណ្យតេតជូនកុមារ"។ |
ក្នុងពេលជាមួយគ្នានោះ ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ២ - ៣ មករា) នៅឃុំដាច់ ស្រយាល Cu Ne ស្រុក Krong Buk ខេត្ត Dak Lak គណៈកម្មាធិការរណសិរ្សមាតុភូមិ ឃុំ Cu Ne ស្រុក Krong Buk បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំកម្មវិធី "បុណ្យតេតជូនកុមារ"។ លោក Y Phi Kpă ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមឃុំ Cu Ne បានឲ្យដឹងថា៖ “ការរៀបចំកម្មវិធី “បុណ្យតេតជូនកុមារ” រួមមានសកម្មភាពដូចជា៖ ការវេចនំអន្សម ការផ្លាស់ប្ដូរវប្បធម៌ជាមួយជនជាតិ Ede ការសម្តែងសិល្បៈ ដុតភ្លើងបោះជំរុំ និងការប្រគល់អំណោយជូនសិស្សានុសិស្សដែលមានស្ថានភាពលំបាកក្នុងឃុំផងដែរ”៕