នាំបុណ្យតេតមកដល់តំបន់ពិសេសថូចូវ
(VOVWORLD) - ថ្ងៃទី ១០ ខែមករានេះ គណៈប្រតិភូមកពីតំបន់ទី៥ កងទ័ពជើងទឹក រួមជាមួយតំណាងមកពីខេត្ត ទីក្រុង អាជីវកម្ម និងអ្នកសារព័ត៌មានជាច្រើន បានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរបុណ្យតេតដល់កងទ័ពនិងប្រជាជននៃតំបន់ពិសេសថូចូវ (Thổ Châu) ខេត្តអានយ៉ាង ក្នុងឱកាសបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ ខាងមុខនេះ។ នេះជាទីមកដល់ដំបូងក្នុងដំណើរទស្សនកិច្ចទៅកាន់កោះនានានៃតំបន់ណាមបូខាងលិច។
លោកឧត្តមនាវីត្រី ង៉ោ វ៉ាន់ថាញ់ ស្នងការនយោបាយនៃតំបន់ទី ៥ កងទ័ពជើងទឹក ប្រគល់អំណោយដល់អង្គភាពនានាក្នុងតំបន់ពិសេសថូចូវ។ |
ក្នុងបរិយាកាសរីករាយជួបជុំគ្នារវាងកងទ័ពនិងប្រជាជន គណៈប្រតិភូ រួមជាមួយយុទ្ធជនស្ថានីយ៍រ៉ាដាលេខ ៦១០ និងប្រជាជននៃតំបន់ពិសេសថូ ចូវ បានរៀបចំពិធីអបអរសាទរបុណ្យតេតមុន ជាមួយនឹងសកម្មភាពវប្បធម៌ និងការតុបតែងអំណរបុណ្យនិទាឃរដូវ...។ លោក ត្រឹន គួក យ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជននៃតំបន់ពិសេស ថូ ចូវ បានឲ្យដឹងថា៖
“យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ស្វាគមន៍គណៈប្រតិភូមកពីដីគោកមកទស្សនា។ អារម្មណ៍នេះមិនត្រឹមតែអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានចែករំលែកដោយប្រជាជនផងដែរ។ ដំណើរទស្សនកិច្ចបែបនេះនីមួយៗ រួមចំណែកពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពរវាងគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនជាមួយគ្នា”។
ស្ថានីយ៍រ៉ាដា លេខ ៦១០ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៧៦ ចំណុះតំបន់ទី ៥ កងទ័ពជើងទឹក។ ស្ថានីយ៍នេះបានរួមចំណែកជាមួយកងកម្លាំងផ្សេងទៀត ដើម្បីការពាររឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រ ខ្ពង់រាបបាតសមុទ្រនៃភាគនិរតីរបស់វៀតណាម ហើយបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រងនៅក្នុងដែនទឹកភាគនិរតី៕