លោកនាយករដ្ឋមន្ត្រីស្នើឲ្យទូរទស្សន៍វៀតណាមលើកកំពស់ម៉ាកយីហោ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់ទូរទស្សន៍វៀតណាម ដោយទទួលស្គាល់សមិទ្ធផលលេចធ្លោរបស់ VTV ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនាហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ទូរទស្សន៍វៀតណាម។ (រូបថត៖ Lai Hoa/VOV) |
នារសៀលថ្ងៃទី ១០ ខែមករា អញ្ជើញចូលរួមក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់ទូរទស្សន៍វៀតណាម (VTV) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសរសើរ VTV ដែលបានសម្រេចជាស្ថាពរនូវភារកិច្ចចំនួន ៨ ដែលត្រូវបានប្រគល់ក្នុងឆ្នាំ២០២៥ ដោយរៀបចំដោយជោគជ័យនូវកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ជាច្រើន; កម្មវិធីប្រគុំតន្ត្រីធំៗ និងកម្មវិធីសិល្បៈនានា។ សម្រាប់ភារកិច្ចក្នុងឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
“VTV ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងម៉ាកយីហោរបស់ខ្លួន។ ដើម្បីកសាងម៉ាកយីហោ ត្រូវតែលឿន ទាន់ពេលវេលា និងធ្វើឌីជីថលូបនីយកម្ម។ ខ្ញុំស្នើឱ្យកំណត់យ៉ាងច្បាស់លាស់នូវភារកិច្ចនយោបាយដ៏សំខាន់របស់ VTV នោះគឺពង្រឹងតួនាទី ជាភ្នាក់ងារសារព័ត៌មានឈានមុខគេ ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពនៃព័ត៌មាន និងការតំរង់ទិសមនោគមវិជ្ជា។ ដោយផ្អែកលើមូលដ្ឋាននោះ កសាង VTV ឲ្យមានម៉ាកយីហោលេចធ្លោក្នុងតំបន់”។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់ទូរទស្សន៍វៀតណាម ដោយទទួលស្គាល់សមិទ្ធផលលេចធ្លោរបស់ VTV ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕