សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

(VOVWORLD) - ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។ 
សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី - ảnh 1ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ (រូបថត៖ REUTERS/Stephanie Lecocq/File Photo)

ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីស៊ីរី Ahmed al-Sharaa នៅទីក្រុងដាម៉ាស លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់លើតម្រូវការដ៏ធំធេងសម្រាប់ការស្តារឡើងវិញ និងការកសាងឡើងវិញរបស់ប្រទេសស៊ីរី។ លោកស្រីក៏បាននិយាយថា សហភាពអឺរ៉ុបសង្ឃឹមថា នឹងចាប់ផ្តើមការចរចាដើម្បីស្តារកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយស៊ីរី និងបង្កើតក្របខ័ណ្ឌភាពជាដៃគូនយោបាយថ្មី រួមទាំងទំនាក់ទំនងកម្រិតខ្ពស់ដែលរំពឹងថា នឹងកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

សូមគូសបញ្ជាក់ថា លោកស្រី Von der Leyen កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប Antonio Costa។ នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីការផ្តួលរំលំមេដឹកនាំ Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ