នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥ (VOV)


        Vovworld-សន្និសីទកំពូលសមាគមបណ្ដាប្រជាជាតិអាស៊ី-អាក្នេយ៍​(អាស៊ាន​​)
លើកទី២៥ បានប្រព្រឹត្តទៅនាថ្ងៃទី១២វិច្ឆកានៅរដ្ឋធានី Nay Pyi Taw ប្រទេស
មីយ៉ាន់ម៉ា។​ថ្លែងមតិនៅពិធីប្រារព្ធ ប្រធានសន្និសីទកំពូលអាស៊ាន​ប្រធានាធិបតី
ម៉យ៉ាន់ម៉ាលោក U Thein Sein បានអះអាងឡើងវិញសាមគ្គីភាព​និង​ឯកភាពជា
លក្ខណៈសំរេចកំណត់ជាមូលដ្ឋានដើម្បីអាស៊ានកសាងដ៏ជោគ​ជ័យសហគមន៍
និងអភិវឌ្ឍន៍ចីរភាពលើកកំពស់តួនាទីនិងសម្លេងក្នុងដំបន់និងលើពិភពលោក។

        បន្ទាប់ពីពិធីប្រារព្ធ​ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានបានចូលរួមសម័យ​
ប្រជុំ​ពេញអង្គសន្និសីទកំពូលអាស៊ាន២៥ប្រមូលផ្ដុំពិភាគ្សាអំពីដំណើរការ​កសាង
​សហគមន៍អាស៊ាននិងកំណត់ទិសដៅអាស៊ានក្រោយឆ្នាំ២០១៥។ ស្ដីពី​ស្ថានភាព
សមុទ្រខាងកើតថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបន្តសម្ដែងការព្រួយ​បារម្ភដ៏ជ្រាល
ជ្រៅ សង្កត់ធ្ងន់ដល់សារសមខាន់នៃការរក្សាសន្តិភាពស្ថិរភាព​សន្តិសុខសុវត្ថិភាព
សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។​បណ្ដាដំណាងបាន
សង្កត់ធ្ងន់ដល់ការគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ដោះស្រាយជំលោះដោយសន្តិវិធី​អនុវត្តដ៏ពេញលេញនិង
ប្រសិទ្ធភាពការកំណត់ក្នុងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត (DOC) ឈានទៅទទួលបាន​ក្រម​ប្រតិបត្តិដំបន់នៅសមុទ្រ
ខាងកើត (COC)។ ​ថ្លែងមតិនៅសម័យប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

        “អាស៊ានត្រូវម្ចាស់ការនិងមានការទទួលខុសត្រូវថែមទៀតក្នុងការរក្សា​
សន្តិភាពសន្តិសុខនិងស្ថិរភាពនៅដំបន់ បន្តសំណូមពរភាគីទាក់ទិននានា​គោរព
​និងអនុវត្តដ៏ពេញលេញរាល់ការកំណត់ មុនបង្អស់គឺមាត្រាទី៥នៃសេចក្តី​ថ្លែងការ
ណ៍នេះ អនុវត្តអត់ធ្មត់មិនបើកទូលាយឬបង្កើនភាពតានតឹង មិនធ្វើឲ្យ​ស្មុគស្មាញ
បន្ថែមស្ថានភាពគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជា
ជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ