នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី

(VOVworld)-នាពេលល្ងាចថ្ងៃទី៩មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Enrico
Letta ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ
អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី (រូបថតៈ VGP/Nhật Bắc)

        នៅជំនួបនេះ លោក Nguyen Tan Dung បានអះអាងនូវគោលនយោបាយ មុនក៏ដូចជាក្រោយរបស់វៀតណាមគឺខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួម ជាមួយអ៊ីតាលីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃ
ទៅមួយថ្ងៃ។ លោក Nguyen Tan Dung សង្ឃឹមថា អ៊ីតាលីនឹងគាំទ្រ ដើម្បីកិច្ច ព្រមព្រៀងពាណិជ្ជកកម្មសេរីវៀតណាម EU ឆាប់បានសម្រេច ព្រមទាំងគាំទ្រ​ទស្សនៈរបស់វៀតណាមនិងបណ្តាប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហា
សមុទ្រខាងកើត។

        ក៏ក្នុងថ្ងៃទី៩មករានេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយលោក Enrico
Lettaផងដែរ។ នៅទីនេះ លោក Enrico Lettaបានអះអាងថា នឹងរួមចំណែក
សកម្មចូល ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង
អ៊ីតាលី។

        ក៏នៅទីក្រុងហាណូយនាថ្ងៃទី៩មករា លោកនាយករដ្ឋមន្ត្រី Nguyen Tan
Dung បានជួបសន្ទនាជាមួយគណៈប្រតិភូសមាគមមិត្តភាពកូរ៉េខាងត្បូង វៀតណាមដឹកនាំដោយលោក Kim Hack –yongជាសមាជិកសភា និងជាប្រធាន សមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ