នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី។

នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី។ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊ី
Medvedev បានដំណើរការចរចារក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់
នាយករដ្ឋមន្ត្រីរុស្ស៊ីមកវៀតណាម


       VOV-នាព្រឹកថ្ងៃទី៧វិច្ឆិកានៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី
​រដ្ឋាភិបាលវៀតណាម Nguyen Tan Dung និងនាយករដ្ឋមន្ត្រី​រដ្ឋាភិបាលរុស្ស៊ី
Medvedev បានដំណើរការចរចារក្នុងក្របខ័ណ្ឌនៃ​ដំណើរ​ទស្សន​កិច្ចជាផ្លូវការ
របស់នាយករដ្ឋមន្ត្រីរុស្ស៊ីមកវៀតណាមក្នុងរយៈពេលថ្ងៃទី៦និងទី៧​វិច្ឆិកា។ នៅពិធីចរចារថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបន្តបង្កើនទំនាក់​ទំនងនយោបាយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីតាមរយៈផ្លាស់ប្តូរគណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់ ពហុបែបភាវូបនីយកម្មកាណាល់សហប្រតិបត្តិការតាម
រយៈបក្ស រដ្ឋសភា អង្គការសង្គមក៏ដូចជារវាងដំបន់នានា។ នាយករដ្ឋមន្ត្រីទាំង
ពីររូបបាន​ប្រមូលផ្ដុំពិភាគ្សាអំពីទិសដៅនិងវិធានការអនុវត្តគំរោងការ
សហប្រតិបត្តិការ​យុទ្ធសាស្ត្របង្កើនផ្លាស់ប្តូរពាណិជ្ជកម្មដើម្បីនាំតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីឡើងដល់៧ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏សង្កត់ធ្ងន់​ទៅលើអត្ថន័យសំខាន់នៃការដែល
វៀតណាមនិងសហព័ន្ធពន្ធនិងរដ្ឋាករបាន​ឯកភាពនឹងចាប់ផ្ដើមចរចារអំពីការ
បង្កើតដំបន់ពាណិជ្ជកម្មសេរី FTA នាត្រីមាស​ទី១​ឆ្នាំ២០១៣និងខំប្រឹងប្រែង
បញ្ចប់ការចរចារក្នុងរយៈពេល២ឆ្នាំ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរភាគីរុស្ស៊ីបន្តបង្កលក្ខណ់ងាយស្រួលសំរាប់អង្គភាព​អាជីវកម្មប្រេង
ឧស្ម័ននៃប្រទេសទាំងពីរបង្កើតសាជីវកម្មថ្មីចូលរួមក្នុងបណ្ដាគំរោងការនៅ
សហព័ន្ធរុស្ស៊ី។ រីឯនាយករដ្ឋមន្ត្រី Medvedev បានអះអាងថា​រដ្ឋាភិបាល​និង
បណ្ដាក្រុមហ៊ុនប្រេងឧស្ម័នរុស្ស៊ីនឹងបន្តសហប្រតិបត្តិការជាមួយវៀតណាម​ស្ទង់និងអាជីវកម្មប្រេងឧស្ម័ននៅដំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមក្នុងរយៈ
ពេលខាងមុខ ជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលសំរាប់បណ្ដាក្រុមហ៊ុន
សាជីវកម្ម​ប្រេងឧស្ម័ននៃប្រទេសទាំងពីរបង្កើន បើកទូលាយកិច្ច
សហប្រតិបត្តិការលើដែនដី​សហព័ន្ធរុស្ស៊ី។

        ក្រោយពិធីចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើក្សិណសាក្សីពិធី​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរអំពីសហប្រតិបត្តិការក្នុង​
វិស័យ​ប្រើប្រាស់បរិយាកាសអាវកាសដើម្បីគោលដៅសន្តិភាពនិងឯកសារ
​សហប្រតិបត្តិការ​មួយចំនួនក្នុងបណ្ដាវិស័យថាមពលពាណិជ្ជកម្ម។

        ប្រកាសជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងប្រទេសនិងអន្តរជាតិក្រោយ
ពិធី​ចរចារ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev បានអះអាងការប្ដេជ្ញាចិត្តនាំទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យវៀត
ណាម-រុស្ស៊ីអភិវឌ្ឍន៍មានប្រសិទ្ធភាពជាក់ស្ដែងរួមចំណែកជាក់ស្ដែងចូលក្នុង
បុព្វហេតុ​អភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។​ នាយករដ្ឋមន្ត្រី ​Nguyen Tan Dung
បានឲ្យ​ដឹង​ថា៖

        “យើងខ្ញុំវាយតំលៃខ្ពស់បណ្ដាក្រសួងស្ថាប័នទាក់ទិននៃប្រទេសទាំងពីរ
បាន​ខំប្រឹងប្រែងដោយឥតឈប់ឈរអនុវត្តបណ្ដាគំរោងការសហប្រតិបត្តិការ​យុទ្ធសាស្ត្រក្នុងវិស័យប្រេងឧស្ម័នអគ្គិសនីនុយគ្លេអ៊ែនិងបច្ចេកទេសយោធា។​រដ្ឋាភិបាលវៀតណាមនិងសហព័ន្ធរុស្ស៊ីនឹងបន្តបង្កលក្ខណៈងាយស្រួលដើម្បី​ក្រសួងផ្នែកនិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបើកទូលាយសកម្មភាព"។

        នារសៀលថ្ងៃទី ៧វិច្ឆិកា នៅទីស្នាក់កាមជ្ឈឹមបក្ស អគ្គលេខា Nguyen Phu
Trong បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev ដែលកំពុងបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ អគ្គលេខា​  Nguyen Phu Trong បានវាយ
តម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Medvedev ក្នុងការអនុវត្តប្រកបដោយមានប្រសិទ្ធភាពទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើ
គ្រប់វិស័យរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តី Medvedev បានអះអាង ថា រុស្ស៊ីចាត់ទុកវៀតណាមជាដៃគូរសំខាន់ជួរមុខនៅតំបន់អាស៊ីអាគ្នេស។ រុស្ស៊ី
ប្តេជ្ញាចិត្តអភិវឌ្ឍន៌ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយវៀត
ណាម។

        ក៏ក្នុងថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung ប្រធានរដ្ឋ Truong
Tan Sang ក៏បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី Medvedev។ ក្នុងជំនួប

សន្ទនាថ្នាក់ដឹកនាំនៃភាគីទាំងពីរ ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹង រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងដៃគួយុទ្ធសាស្ត្រលើគ្រប់វិស័យ នាំមក ផលប្រយោជន៌ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែក
ចូលក្នុងសន្តិភាព ស្ថិរភាព សន្តិសុខនិងភាពសម្បូរុងរឿងក្នុងតំបន់និងលើ
ពិភពលោក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ