នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីអនុវត្តការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស
(VOVWORLD) - នារសៀលថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំទូទាំងប្រទេសលើកទី២ តាមប្រព័ន្ធអនឡាញ របស់គណៈកម្មាធិការដឹកនាំ ស្តីពីការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំនឹងប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសជាតិ ដូច្នេះហើយការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេសក្នុងឆ្នាំនេះ ពោរពេញដោយអត្ថន័យសំខាន់ៗ សំដៅសម្រេចបាននូវគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស នាំមកនូវជីវភាពធូរធារ និងសុភមង្គលជូនប្រជាពលរដ្ឋ។
នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ នៅមានផ្ទះល្វែងប្រមាណ ២៤០.០០០ ល្វែង ដែលត្រូវសាងសង់ឲ្យរួចរាល់ ខណៈដែលពេលវេលាអនុវត្តគឺមានភាពប្រញាប់ប្រញាល់ ពោលគឺ នៅសល់តែប្រមាណ ៣៥០ ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តរយៈពេល ៣៥០ថ្ងៃនិងយប់ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីសម្រាប់ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងទូរទស្សន៍វៀតណាមមានកម្មវិធីរាប់ ថយក្រោយប្រចាំសប្តាហ៍ ដើម្បីជូនប្រជាពលរដ្ឋនូវលទ្ធផលនៃការអនុវត្តកម្មវិធី ដោយឈរលើមូលដ្ឋាននោះ កោតសរសើរខេត្តដែលធ្វើបានល្អ ជំរុញនិងក្រើនរំលឹកខេត្តដែលធ្វើមិនទាន់ល្អ។
លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវការងារសំខាន់ៗ របកគំហើញ និងដំណោះស្រាយរឹងមាំ ដើម្បីធានាការបញ្ចប់កម្មវិធីសម្រាប់ឆ្នាំ ២០២៥៕