នាយករដ្ឋមន្ត្រី លោក ហ្វាម​ មិញ ជីញ អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ដូមីនីកែន

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋដូមីនីកែន នៅរដ្ឋធានី Santo Domingo នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាមិញ ជីញបានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ដូមីនីកែន។
នាយករដ្ឋមន្ត្រី លោក ហ្វាម​ មិញ ជីញ អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ដូមីនីកែន - ảnh 1 នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ និងគណៈប្រតិភូចូលរួមវេទិកា។ រូបថត៖ VOV

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនៅតែមានសក្ដានុពល និងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយលទ្ធភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមនឹងពិចារណាបើកស្ថានទូតនៅសាធា រណរដ្ឋដូមីនីកែនក្នុងពេលដ៏សមស្របមួយ; ទន្ទឹមនឹងនោះ ស្រាវជ្រាវ និងជំរុញការបង្កើតក្រុមការងារ និងគណៈកម្មការចម្រុះ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចក្នុងការដំណើរការ អភិវឌ្ឍន៍   រួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជួយភាគីនីមួយៗកសាងសេដ្ឋកិច្ចរឹងមាំ មានភាពធន់ ខ្លួនទីពឹងខ្លួន ដែលភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម   ស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រី លោក ហ្វាម​ មិញ ជីញ អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ដូមីនីកែន - ảnh 2លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញ អញ្ជើញថ្លែងនៅក្នុងវេទិកា (រូបថត៖ VOV)

មុននោះផងដែរ នាព្រឹកម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញ និងភរិយាបានចូលរួមពិធីសម្ពោធ និងដាក់ផ្កានៅវិមានលោកប្រធាន ហូជីមីញ ក្នុងរដ្ឋធានី Santo Domingo។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានសង្កត់ធ្ងន់លើការសាងសង់ស្តូបលោកប្រធានហូជីមិញនៅ Santo Domingo រួមជាមួយវិមានសាស្ត្រចារ្យ Juan Bosch នៅទីក្រុងហាណូយ ជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ; ជាអាស័យដ្ឋានពណ៌ក្រហមសម្រាប់អប់រំជំនាន់ជនជាតិ វៀតណាម និងដូមីនីកែន ហើយក៏ជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ