នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំសម័យប្រជុំប្រចាំខែមេសាស្តីពីការបង្កើតច្បាប់

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានដឹកនាំសម័យប្រជុំបង្កើតច្បាប់ ខែមេសាឆ្នាំ២០២៥    ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ និងសេចក្តីសម្រេចចំនួន ២។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំសម័យប្រជុំប្រចាំខែមេសាស្តីពីការបង្កើតច្បាប់ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV)

ច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានពិភាក្សារួមមាន៖ ក្រមព្រហ្មទណ្ឌដែលបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីការរៀបចំស្ថាប័នស៊ើបអង្កេតឧក្រិដ្ឋកម្ម ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដោះស្រាយការបំពានផ្នែករដ្ឋបាល ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិ; សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ និងអន្តរជាតិនៅ វៀតណាម; សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពីសេសមួយចំនួនសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គម។ ទាំងនេះគឺជាខ្លឹមសារសំខាន់ និងចាំបាច់បំផុត សំដៅសុក្រិតយន្តការ គោលនយោបាយច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំសម័យប្រជុំប្រចាំខែមេសាស្តីពីការបង្កើតច្បាប់ - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ការកសាង និងសុក្រិតយន្តការ គឺជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី ដែលមានគោលដៅធ្វើឱ្យ ស្ថាប័នមានតម្លាភាព; ស្ថាប័នគឺជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែឧសភា នឹងពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួនច្រើនបំផុតមិនធ្លាប់មាន ដោយផ្តោតលើការរៀបចំក្បាលម៉ាស៊ីនដឹកនាំនិងបញ្ហាសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយ ក្នុងសម័យប្រជុំនេះ ប្រតិភូត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ជំរុញស្មារតីច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងដំណើរការផ្លាស់ប្តូរ និងពិភាក្សា; ធានានូវវឌ្ឍនភាព និងគុណភាពនៃសម័យប្រជុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ