នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត គ្វាង ណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ នៅខេត្ត គ្វាង ណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន HS Hyosung គ្រុប។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត គ្វាង ណាម - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន HS Hyosung គ្រុប ខេត្តអ្វាង ណាម (រូបថត៖ Vu Khuyen/VOV)

HS Hyosung គ្រុបស្ថិតក្នុងក្រុមសេដ្ឋកិច្ចធំជាងគេទាំង ៣០ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគនៅខេត្ត គ្វាង ណាម ក្នុងឆ្នាំ ២០១៨ ជាមួយនឹងគម្រោងរោងចក្រក្រណាត់វាំងនន។ មកដល់បច្ចុប្បន្ន HS Hyosung គ្រុប ដំណើរការគម្រោងចំនួន ២ ដែលមានបុគ្គលិកផ្ទាល់សរុបជាង ១ពាន់ នាក់ និងបុគ្គលិកមិនផ្ទាល់រាប់ពាន់នាក់។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ វៀតណាមមានគោលដៅកំណើន ៨% ឆ្ពោះទៅកំណើនពីរខ្ទង់នាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ខេត្ត Quang Nam ត្រូវមានកម្មវិធី និងផែនការជាក់ស្តែង ដើម្បីធានាបាននូវគោលដៅកំណើនរបស់ខេត្ត។ ទន្ទឹមនឹងនេះ លើកទឹកចិត្ត និងរួមដំណើរធុរកិច្ច ក្នុងនោះមានក្រុមហ៊ុន HS Hyosung គ្រុប ដើម្បីបង្កើនផលិតកម្ម និងអាជីវកម្ម កសាងផែនការកំណើនយ៉ាងហោចណាស់ ៨% រួមចំណែកដល់ការសម្រេចបាននូវគោលដៅដែលបានកំណត់របស់ប្រទេសជាតិ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនានិងធ្វើការជាមួយក្រុមហ៊ុនថាកូ គ្រុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ