English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

13°C - 17°C

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងកឹង ធ្វើ ក្រោយសម័យប្រជុំលើកទី៨

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែធ្នូនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ក្រោយសម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥ ដោយមានការចូលរួមរបស់ម្ចាស់ឆ្នោតជាង ២០០ នាក់ ជាតំណាងមកពីឃុំ ក្រុង ជាឥស្សរជន និងអ្នកមុខអ្នកការសាសនានៅស្រុក Co Do ទីក្រុងកឹង ធ្វើ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងកឹង ធ្វើ ក្រោយសម័យប្រជុំលើកទី៨ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង កឺង ធ្វើ បន្ទាប់ពីកិច្ចប្រជុំលើកទី៨ (ររូបថត៖ VOV)

នៅទីនេះ លោកនាយករដ្ឋមន្ត្រីអញ្ជើញជូនដល់ម្ចាស់ឆ្នោតនូវព័ត៌មានអំពីលទ្ធផលនៃសម័យប្រជុំលើកទី៨ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនាពេលថ្មីៗនេះ ស្ថានភាពនវានុវត្តន៍ ការរៀបចំប្រព័ន្ធនយោបាយ ការកាត់បន្ថយក្របខ័ណ្ឌ ដោយភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការលើកកម្ពស់គុណភាព និងការប្រើប្រាស់កម្មាភិបាល បុគ្គលិកប្រកបដោយប្រសិទ្ធភាព; កាត់បន្ថយការចំណាយជាប្រចាំនិងរួមចំណែកក្នុងការកែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានឆ្លើយតបជាមួយមតិយោបល់ជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ដូចជា៖ បញ្ហាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង និង គោលនយោបាយសម្រាប់អ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍ជាដើម។ ជាពិសេស ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើផ្ទៃដីមួយលានហិកតា ឯកទេសដាំដុះស្រូវគុណភាពខ្ពស់និងបញ្ចេញឧស្ម័នតិចនោះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលនិងមូលដ្ឋានកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការរៀបចំផែនការដំណោះស្រាយដើម្បីឱ្យមានផ្ទៃដីដាំដុះគ្រប់គ្រាន់ចំនួន១លានហិកតា កសាងម៉ាកយៅហោស្រូវអង្ករវៀតណាមដ៏ល្បីល្បាញលើពិភពលោក ធ្វើពិពិធកម្មទីផ្សារ ឧបត្ថម្ភវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងអនុវត្តការផ្លាស់ប្តូរឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ