នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ អញ្ជើញចូលរួមវេទិកាឡូជីស្ទិកវៀតណាមឆ្នាំ ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែធ្នូ នៅខេត្ត Ba Ria - Vung Tau នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមវេទិកាឡូជីស្ទិក (logistics) វៀតណាមឆ្នាំ ២០២៤ (VLF ២០២៤)។ វេទិកានេះត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្ម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau រៀបចំឡើង ដោយប្រធានបទ "តំបន់ពាណិជ្ជកម្មសេរី - ដំណោះស្រាយលោតផ្លោះក្នុងការជំរុញកំណើនឡូជីស្ទិក”។
នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ អញ្ជើញចូលរួមវេទិកាឡូជីស្ទិកវៀតណាមឆ្នាំ ២០២៤ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានឲ្យដឹងថា នាពេលខាងមុខ វៀតណាមនឹងផ្តោតលើការអភិវឌ្ឍលំហរក្រោម ដី លំហសមុទ្រ និងលំហអាកាស បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Ba Ria - Vung Tau និងសមាគមអភិវឌ្ឍន៍ធនធានមនុស្សវៀតណាម (រូបថត៖ VOV) |
ទាក់ទិននឹងភារកិច្ច លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ត្រូវលើកកំពស់ការយល់ដឹង និងសារៈសំខាន់របស់ ឡូជីស្ទិកក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវតែយល់កាន់តែស៊ីជម្រៅអំពីឋានៈនិងតួនាទីរបស់វៀត ណាមនៅលើពិភពលោក; កសាងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិកទំនើប កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងផលិត ផល ក្នុងនោះមានការជំរុញនិងអភិវឌ្ឍន៍អាកាសចរណ៍ ផ្លូវសមុទ្រ និងផ្លូវរថភ្លើងល្បឿនលឿន; កសាងអភិបាលកិច្ចឆ្លាតវៃ; ជំរុញការទូតឡូជីស្ទិក ដើរទន្ទឹមគ្នាជាមួយនឹងការលើកកំពស់និងធ្វើទំនើបកម្មឡូជីស្ទិក របស់វៀតណាម; កសាងនិងអភិវឌ្ឍន៍ប្រទេសពាណិជ្ជកម្មសេរី; តភ្ជាប់យ៉ាងជិតស្និទ្ធរវាងមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវដែក ផ្លូវទឹក និងផ្លូវហាយវេ ដើម្បីភ្ជាប់តំបន់ពាណិជ្ជកម្មសេរីរបស់ពិភពលោក និងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ៕