នាយករដ្ឋមន្ត្រីចាកចេញពីក្រុងប៉េកាំងអញ្ជើញទៅទស្សនាតំបន់រដ្ឋបាលពិសេសហុងកុង-ចិន

នាយករដ្ឋមន្ត្រីចាកចេញពីក្រុងប៉េកាំងអញ្ជើញទៅទស្សនាតំបន់រដ្ឋបាលពិសេសហុងកុង-ចិន - ảnh 1
ថ្នាក់ដឹកនាំតំបន់រដ្ឋបាលពិសេសហុងកុងទទួលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិផូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ

(VOVworld)-នាព្រឹកថ្ងៃទី១៤កញ្ញាតាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី
ប៉េកាំង អញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង(ចិន)។ 
នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម
បានមកដល់ ព្រលានយន្តហោះអន្តរជាតិហុងកុងនារសៀលថ្ងៃដដែល។

       បន្ទាប់ពីមកដល់ហុងកុង (ចិន) នារសៀលថ្ងៃទី១៤កញ្ញា នាយករដ្ឋមន្ត្រី លោក
 Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងវេទិកាអាជីវកម្មនិងវិនិ យោគវៀតណាម-ហុងកុង។​ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

        “បរិយាកាសធ្វើអាជីវកម្មល្អកំពុងរង់ចាំមិត្តទាំងអស់គ្នា ហើយសង្ឃឹមថា មិត្តនឹង
បន្តធ្វើការវិនិយោគនៅវៀតណាមដើម្បីការអភិវឌ្ឍន៍របស់ភាគីនីមួយ។ យើងខ្ញុំ សន្យាថា
វៀតណាមនឹងបង្ករលក្ខណៈងាយស្រួលសម្រាប់បណ្តាអង្គភាពអាជីវកម្មហុង កុងមកវិនិ
យោគលើវិស័យដែលខ្លួនមានឧត្តមភាពដូចជាធនាគារ ធានារាប់រង ឧស្សា ហកម្មឧបត្ថម្ភ
ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ