នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ទទួលបានអត្រាគាំទ្រខ្ពស់ មុនពេលបោះឆ្នោតជ្រើសតាំងប្រធានគណបក្ស LDP

(VOVWORLD) -នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងទទួលបានអត្រាអ្នកគាំទ្រខ្ពស់បំផុត ក្នុងចំណោមបេក្ខជនចូលរួមការបោះឆ្នោតជ្រើសតាំង ប្រធានគណបក្ស ប្រជាធិបតេយ្យសេរី (LDP) កាន់អំណាច ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី ២០ កញ្ញា ខាងមុខ។ 
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ទទួលបានអត្រាគាំទ្រខ្ពស់ មុនពេលបោះឆ្នោតជ្រើសតាំងប្រធានគណបក្ស LDP - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (ឆ្វេង) និងសមាជិកសភាជាន់ទាប និងជាអតីតអគ្គលេខាធិការ LDP លោក Shigeru Ishiba (ស្តាំ) ។ រូបថត: ក្យូដូ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លទ្ធផលនៃការស្ទង់មតិ ស្ដីពី ការបោះឆ្នោតជ្រើសតាំង ប្រធានគណបក្ស LDP នេះ ត្រូវបាន សារព័ត៌មាន Nikkei និងទូរទស្សន៍តូក្យូអនុវត្តន៍ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ សីហា បានឲ្យដឹងថា អត្រាអ្នកគាំទ្រនាយករដ្ឋមន្រ្តីកាន់អំណាចលោក Shinzo Abe គឺ 39% ទន្ទឹមនឹងនេះ គូប្រជែងរបស់លោកគឺ សមាជិកសភាជាន់ទាប និងជាអតីតអគ្គលេខាធិការ LDP លោក Shigeru Ishiba គឺ 31% និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធផ្សព្វផ្សាយលោកស្រី Seiko Noda គឺ 4% ។ ក្នុងពេលនេះ តាមការស្ទង់មតិរបស់សារព័ត៌មាន Kyodo ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះដែរ ដោយមាន មនុស្សចំនួន 36,3% គាំទ្រចំពោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe 31,3% គាំទ្រលោក Ishiba និង 4,9% គាំទ្រលោកស្រី Seiko Noda។

លទ្ធផលនៃការស្ទង់មតិក៏បានបង្ហាញថា៖ គោលនយោបាយដែលប្រជាពលរដ្ឋជប៉ុនរំពឹងចំពោះ ប្រធាន LDP អាណត្តិខាងមុខ គឺ៖ "លើកកម្ពស់សុខុមាលភាពសង្គម" " ស្ដារសេដ្ឋកិច្ចឡើងវិញ និង" សន្តិសុខ - ការទូត "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ