នាយករដ្ឋមន្ត្រីជប៉ុនត្រៀមខ្លួនជាស្រេចជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Kato Katsunobu បានបញ្ជាក់ច្បាស់ថាលោកនាយករដ្ឋមន្រ្តី Suga  បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហររបស់អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo ដោយត្រៀមខ្លួនជាស្រេចជួបជាមួយលោកគីមជុងអ៊ុនដោយគ្មានលក្ខខ័ណ្ឌណាឡើយទេ។ 
នាយករដ្ឋមន្ត្រីជប៉ុនត្រៀមខ្លួនជាស្រេចជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ - ảnh 1លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide (រូបថត៖ Kyodo/VNA)

នាថ្ងៃ ៣០ ខែមីនា ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក Kato Katsunobu បានឲ្យដឹងថាលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានត្រៀមខ្លួនជាស្រេចជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក គីមជុងអ៊ុន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Kato Katsunobu បានបញ្ជាក់ច្បាស់ថាលោកនាយករដ្ឋមន្រ្តី Suga  បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលជំហររបស់អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo ដោយត្រៀមខ្លួនជាស្រេចជួបជាមួយលោកគីមជុងអ៊ុនដោយគ្មានលក្ខខ័ណ្ឌណាឡើយទេ។ សេចក្តីប្រកាសរបស់លោក Kato បានធ្វើឡើងនៅពេលដែលអាមេរិកបានលុបលទ្ធភាពនៃជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងថ្នាក់ដឹកនាំស.ប.ប កូរ៉េលោកគីមជុងអ៊ុននាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ