នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីនិងគណៈថ្នាក់ដឹកនាំនៃគណៈបក្ស LDP

(VOVWORLD) -  នាថ្ងៃទី ២ខែតុលានាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe បានប្រកាសធ្វើ កំណែទម្រង់គណៈរដ្ឋមន្ត្រីនិងគណៈថ្នាក់ដឹកនាំនៃគណៈបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច។
នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីនិងគណៈថ្នាក់ដឹកនាំនៃគណៈបក្ស LDP - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe 

        នេះគឺជាទង្វើដំបូងបង្អស់បន្ទាប់ពី លោក  Shinzo Abe ជាប់ឆ្នោតសារជាថ្មីម្តងទៀតធ្វើជាប្រធានគណៈបក្ស LDP អាណត្តិ ទី៣ ដោយមានគោលដៅកសាងមូលដ្ឋានគ្រឹះកាន់អំណាចដ៏រឹងមាំ ដើម្បីត្រៀម រៀបចំការបោះឆ្នោតព្រឹទ្ធសភាជប៉ុននាឆ្នាំ២០១៩ និងជម្រុញអនុវត្តនូវគោល នយោបាយដ៏សំខាន់ដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ចនិងធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ។ ក្នុងបញ្ជីរៀបឈ្មោះក្នុងគណៈរដ្ឋមន្ត្រីថ្មីរួមមានសមាជិកចំនួន ១៩ នាក់ ក្នុងនោះមាន អ្នកនយោបាយដំបូងត្រូវបានតែងតាំងធ្វើជាសមាជិកក្នុងគណៈ រដ្ឋមន្ត្រីនេះសំដៅរក្សាស្ថិរភាពក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។

ទន្ទឹមនឹងការធ្វើកំណែទម្រង់នេះ លោក Shinzo Abe ក៏បានប្រកាស នឹងផ្លាស់ប្តូរគណៈថ្នាក់ដឹកនាំក្នុងគណៈបល្ស LDP ។ អគ្គលេខាធិការ Toshihiro  និង ប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយ Fumio Kishida សុទ្ធតែបន្ត កាន់ដំណែងដូចសព្វថ្ងៃ។

ប្រតិកម្មទៅវិញ

ផ្សេងៗ