នាយករដ្ឋមន្ត្រីជប៉ុនសម្រេចចិត្តមិនចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនៅខាងក្រៅកិច្ចប្រជុំកំពូល G20

(VOVWORLD) - នាថ្ងៃទី ១៩ ខែមិថុនា កាសែត Sankei (ប្រទេសជប៉ុន) បានចេញផ្សាយថានាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ (Shinzo Abe) បានសម្រេចចិត្តមិន ចរចាទ្វេភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកានៅសប្តាហ៍ខាងមុខនោះទេ។
នាយករដ្ឋមន្ត្រីជប៉ុនសម្រេចចិត្តមិនចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ (Shinzo Abe) 

ហេតុផលដែលលោក Shinzo Abe បានចេញសេចក្តីសម្រេចចិត្តនេះគឺដោយសារទីក្រុងតូក្យូបានស្នើទីក្រុងសេអ៊ូលចូលរួមក្នុងក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយបញ្ហាពលកម្មដោយបង្ខំនៅសម័យសង្គ្រាម ប៉ុន្តែមិនទទួលបានមតិយោបល់ជាវិជ្ជមានពីរដ្ឋាភិបាលកូរ៉េខាងត្បូងនោះឡើយ។ លោក Shinzo Abe បានសម្រេចចិត្តឈប់នៅកម្រិតជួបសំដែងការគួរសម និងជជែកក្នុងរយៈពេលដ៏ខ្លីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ