នាយករដ្ឋមន្ត្រីបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្ម

នាយករដ្ឋមន្ត្រីបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្ម - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងចុះហត្ថលេខាលើសេចក្តី
 សម្រេចចិត្តស្តីពីបញ្ជីរាយនាមសមាសភាពនៃគណៈកម្មាធិការជាតិទទួលបន្ទុកការ
ធ្វើ​សមាហរណកម្មអន្តរជាតិ។ ក្នុងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
 អញ្ជើញធ្វើជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្មអន្តរ
ជាតិ ។ អនុប្រធានរួមមាន ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ឧបនាយក
រដ្ឋមន្ត្រី លោក Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam។

        គណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្មអន្តរជាតិ មានភារកិច្ច
ជួយរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីដាក់ចេញទិសដៅ យុទ្ធសាស្ត្រនិងដំណោះ
ស្រាយមួយចំនួនពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មអន្តរជាតិ។​ទន្ទឹមជាមួយគ្នានោះ
 ដាក់ចេញនូវភារកិច្ចស្នូលស្តីពីការធ្វើសមាហរណកម្មអន្តរជាតិដែលត្រូវប្រតិបត្តិក្នុង
​ដំណាក់កាលនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ