នាយករដ្ឋមន្ត្រីបារាំងប្រកាសបង្កើនបទដាក់ទណ្ឌកម្មចំពោះមុខសញ្ញា " អាវកាក់ពណ៌​លឿង"

(VOVWORLD) -ឆ្លើយសម្ភាសន៍ទូរទស្សន៍ TF1 នាយករដ្ឋមន្ត្រី លោក Edouard Philippe មានក្ដីសង្ឃឹមថាមាន "បទបញ្ញត្តិ" សំដៅហាមប្រាមពួកកុបករចូលរួមកាធ្វើបាតុកម្ម។

នាថ្ងៃទី ៧ ខែមករា នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានអះអាងថាត្រៀមខ្លួនជាស្រេចដាក់ជូនរដ្ឋសភាអនុម័តលើគម្រោងច្បាប់រឹតបន្តឹងបទដាក់ទណ្ឌកម្មលើមុខសញ្ញាជ្រុលនិយម និងការធ្វើបាតុកម្មដែលមិនបានប្រកាសជាមុន ជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងបរិបទដែលចលនាធ្វើបាតុកម្ម " អាវកាក់ពណ៌លឿង" ពីរថ្ងៃមុន បន្តកើតមានភាពតានតឹង និងអំពើហឹង្សាលើប៉ូលីស។

ឆ្លើយសម្ភាសន៍ទូរទស្សន៍ TF1 នាយករដ្ឋមន្ត្រី លោក Edouard Philippe មានក្ដីសង្ឃឹមថាមាន "បទបញ្ញត្តិ" សំដៅហាមប្រាមពួកកុបករចូលរួមកាធ្វើបាតុកម្ម។ នេះក៏ជាតម្រូវការរបស់សមាជិកសភាជាច្រើនរូប គឺត្រូវអនុវត្តន៍រាល់វិធានការ"តឹងរ៉ឹងបំផុត" ដើម្បីទប់ទល់នឹង"អំពើហឹង្សា" ដែលបានកើតមានឡើងរៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ