នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទកំពូល CLV លើកទី ៨


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទកំពូល CLV លើកទី ៨ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទកំពូល CLV លើកទី ៨ (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ២៥ វិច្ឆិកា សន្និសីទកំពូលកម្ពុជា - ឡាវ - វៀតណាម
(CLV) លើកទី ៨ ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណបានបើកជាផ្លូវការនៅរដ្ឋធានី
វៀនច័ន្ទ របស់ឡាវ ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីរដ្ឋភិបាលនៃ
ប្រទេសទាំង ៣។ សន្និសីទលើកនេះគឺជាឱកាសដើម្បីរដ្ឋាភិបាលរបស់វៀតណាម
ឡាវនិងកម្ពុជាបង្កើនការសហការក្នុងការអនុវត្តបណ្ដាកម្មវិធីសហប្រតិបត្តិការ
លើវិស័យការពារជាតិសន្តិសុខនិង អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គាមនៅខេត្តចំនួន ១៣ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងនោះ មានខេត្តចំនួន ៥ របស់វៀតណាមគឺ៖ ខេត្ត
Kontum ខេត្ត Gia Lai ខេត្ត Dak Lak ខេត្ត Dak Nong និងខេត្ត Binh Phuoc។ មុននេះ
នារសៀលថ្ងៃទី ២៤ វិច្ឆិកា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក  Nguyen
Tan Dung បានជួបសន្ទនាជាមួយសមភាគីឡាវ លោក​ Thongsing Thammavong។
នាយករដ្ឋមន្ត្រីទាំង ២ រូបបានឯកភាពបន្តសហការលាតត្រដាងអនុវត្តបណ្ដា
គំរោងការណ៍សហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ ហើយអះអាង
ថា៖ ភាគីទាំង ២ នឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មសហប្រតិ
បត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។

ទន្ទឹមនឹងនោះ ភាគីទាំង ២ បានឯកភាពសម្រេចយ៉ាងឆាប់ការចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងវៀតណាមនិងឡាវដែលនឹងបង្កើតក្របខ័ណ្ឌ
គត្តិយុត្តដើម្បីប្រទេសទាំង ២ នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ២ ពាន់
លានដុល្លាអាមេរិកនាឆ្នាំ ២០១៥។ ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងនូវកិច្ច
សហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នាក្នុងអាស៊ាននិងបណ្ដាយន្តការសហ
ប្រតិបត្តិការផ្សេងៗទៀតក្នុងតំបន់និងមហាអនុតំបន់ផងដែរ។

ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ
ទាំង ២ រូបបានឯកភាពបន្តសហប្រតិបត្តិការយ៉ាងជិតស្និតលើវិស័យសន្តិសុខការពារ
ជាតិ ហើយអះអាងជាថ្មីម្តងទៀតនូវគោលការណ៍មិនអនុញ្ញត្តឲ្យកំលាំងអមតិ្តណាមួយ ប្រើប្រាស់តំបន់ដែនដីរបស់ប្រទេសនេះដើម្បីបង្កមហន្តរាយទៅលើសន្តិសុខឬជ្រៀត
ជ្រែកចូលក្នុងការងារផ្ទៃក្នុងរបស់ប្រទេសផ្សេង។ នាយករដ្ឋមន្ត្រីទាំង ២ រូបនេះបាន អះអាងនូវការប្តេជ្ញាចិត្តសម្រេចការងារកំណត់ខ័ណ្ឌព្រមសីមានិងបោះបង្គោលព្រំដែន ដីគោករវាងប្រទេសទាំង ២ រួមចំណែកកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពស្ថិរភាព
និងអភិវឌ្ឍន៍។​ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

“ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ បណ្ដាការខំប្រឹងប្រែងរួមនៃប្រទេសទាំង ៣ បានជំរុញ ខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹងទំនាក់ទំនងជិតខាងមិត្តភាព ក៏ដូចជា បង្កើតកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ត្រីកោណកម្ពុជា-ឡាវ- វៀតណាម៕

សេចក្ដីថ្លែងការណ៍រួម នៃសន្និសីទកំពូលលើកទី៨ របស់ប្រទេសទាំង៣ ​ឡាវ-
កម្ពុជា-វៀតណាម​ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ បានអះអាងជាថ្មីម្តងទៀតនូវការ
សន្យា​របស់ប្រទេសទាំងបីក្នុងការបង្កើន និងធ្វើអោយស៊ីជំរៅថែមទៀតកិច្ច​សហប្រ
តិបត្តិការ និងអភិវឌ្ឍន៍លើគ្រប់វិស័យរវាងប្រទេសទាំងបី។  ​តាមនោះ ប្រទេសទាំង៣
 ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេស
អាស៊ាន។ សេចក្ដីថ្លែងការណ៍នេះក៏បានអះអាងជាថ្មីម្តងទៀតនូវសារសំខាន់នៃការ
ធានាសន្តិសុខ សុវត្ថិភាព និង​បរិយាកាសស្ថិរសភាពសំរាប់វិនិយោគិន និងប្រជាជន
ក្នុងតំបន់ត្រីកោណ…ជាដើមផងដែរ៕

Thanh Chung អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅវៀនថ័ន្ទឡាវ

ប្រតិកម្មទៅវិញ

ផ្សេងៗ