នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Mishustin នៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបង្ហាញថា ប្រទេសទាំងពីរគោរពទំនាក់ទំនងមិត្ត ភាពជាប្រពៃណី ហើយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តការពង្រឹង និងពង្រីកភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin។ (រូបថត៖ Reuters)
នាព្រឹកថ្ងៃទី ១៤ មករា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ ខែមករា តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។ ទទួលស្វាគមន៍គណៈប្រតិភូនៅ អាកាសយានដ្ឋានអន្តរជាតិ Noi Bai មានរដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Tran Van Son; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi; លោក ឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich និងមន្ត្រីមួយចំនួនមកពីស្ថានទូតរុស្ស៊ី ប្រចាំនៅវៀតណាម។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Mishustin នៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបង្ហាញថា ប្រទេសទាំងពីរគោរពទំនាក់ទំនងមិត្ត ភាពជាប្រពៃណី ហើយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តការពង្រឹង និងពង្រីកភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរឯកភាពគ្នាលើបញ្ហាសំខាន់ៗ និងទិសដៅយុទ្ធសាស្ត្រសម្រាប់អនាគត កំណត់ កាន់តែច្បាស់នូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា រហូតដល់ការអប់រំ វប្បធម៌ និងការពារជាតិ សន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ