នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមណ្ឌល Hai Phong

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមណ្ឌល Hai Phong - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមណ្ឌល Hai Phong

(VOVworld)-នាព្រឹកថ្ងៃទី៣សីហានៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួប
ប្រាស្រ័យជាមួយអ្នកបោះឆ្នោតនិងជូនដំណឹងនូវលទ្ធផលកិច្ចប្រជុំលើកទី១ រដ្ឋ
សភាវៀតណាមនីតិកាលទី១៤ ព្រមទាំងផ្ទៀងស្តាប់ ផ្លាស់ប្តូលើខ្លឹមសារ សំខាន់ៗ
ដែលអ្នកបោះឆ្នោតនៅក្រុង Hai Phong កំពុងផ្តោតការយកចិត្តទុកដាក់ ។ នៅទីនេះ
 អ្នកបោះឆ្នោតក្រុង Hai Phong បានវាយតម្លៃខ្ពស់និងគាំទ្រ នូវ អនុសាសន៍របស់នា
យករដ្ឋមន្ត្រី ស្តីពីការប្តេជ្ញាកសាងរដ្ឋាភិបាលស្ថាបនា តម្លាភាព ធ្វើសកម្មភាពនិង
បម្រើប្រជាជន។​លោក Nguyen Xuan Phuc លើកមតិថា​៖

        “ខ្ញុំជំរាបជូនអ្នកបោះឆ្នោតថា ការស្ថាបនា ការអភិវឌ្ឍន៍ តម្លាភាព និងធ្វើ
សកម្មភាពបម្រើប្រជាជន គឺត្រូវបានជ្រួតជ្រាបពីមជ្ឈឹមទៅដល់តំបន់ ពោលគឺ
ប្រព័ន្ធទាំងមូលត្រូវធ្វើសកម្មភាព ដោះយកឧបស័គ្គដើម្បីប្រជាជននិងអង្គភាព
អាជីវកម្មនឹងនរចិត្តអភិវឌ្ឍន៍ធ្វើអាជីវកម្ម កសាងប្រទេសជាតិ។​ហើយតម្លាភាព
គឺ ភាពគ្មានអំពើពុកសលួយនិងបើកចំហររាល់បញ្ហាជាមួយប្រជាជន បម្រើប្រជា
ជន ។ យើងខ្ញុំចង់នាំប្រការទាំងអស់នេះផ្សព្វផ្សាយដើម្បីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់
បម្រើប្រជាជនឲ្យបានល្អថែមទៀត ជាពិសេសគឺប្រព័ន្ធរដ្ឋអំណាចមូលដ្ឋាន”។

        ស្តីពីបញ្ហាកសាងជនបទថ្មី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
ដាក់ចេញនូវវិធានការកែទម្រង់បែបបទរដ្ឋបាល កាត់បន្ថយចំណាយសម្រាប់អង្គ
ភាពអាជីវកម្ម និងមានកម្មវិធីជាក់ស្តែងជួយឧបត្ថម្ភអង្គភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ