នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកឯកអគ្គរដ្ឋទូតហ្វីលីពីន Meynardo Los Banos Montealegre ដែលមកសម្ដែងការគួរសម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថាវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍គឺមានសារសំខាន់ណាស់។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យប្រទេសទាំងពីរគប្បីជំរុញពាណិជ្ជកម្ម និងវិនិយោគឲ្យបានច្រើនថែមទៀត។ ដោយឡែក សម្រាប់ការផ្គត់ផ្គង់អង្ករវិញ វៀតណាមអះអាងថានឹងផ្គត់ផ្គង់អង្ករឲ្យ ហ្វីលីពីនប្រកបដោយស្ថិរភាព និងយូរអង្វែង ជាពិសេសក្នុងបរិបទ ត្រូវរងផលប៉ះពាល់ជំងឺរាតត្បាតកូវីដ ១៩ នោះ បញ្ហាសន្តិសុខស្បៀងអាហារគឺពិតជាមានសារសំខាន់ណាស់។

ទាក់ទងនឹងពិធីរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនោះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា នេះគឺជាឱកាសសម្រាប់ប្រទេសទាំងពីររឹតបន្តឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីថែមទៀត ព្រមទាំងស្នើឲ្យលោក ឯកអគ្គរដ្ឋទូតសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ដើម្បីរៀបចំសកម្មភាពអបអរសាទរជាក់ស្ដែងផងដែរ។

លោកនាយករដ្ឋមន្រ្តីបានបង្ហាញជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre នឹងបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ