នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់CLV9នៅកម្ពុជា
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមសន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា -ឡាវ-វៀតណាមលើកទី៩ (CLV-9) |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា
សម្តេច តេជោ ហ៊ុនសែន នាព្រឹកថ្ងៃទី២៣វិច្ឆិកា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត
ណាមទៅចូលរួមសន្និសីទជាន់ ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា -ឡាវ-វៀត
ណាមលើកទី៩ (CLV-9)។សន្និសីទ នេះបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី
២៣និងទី២៤វិច្ឆិកាឆ្នាំ២០១៦នៅខេត្ត សៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា។
រយៈពេល១៧ឆ្នាំកន្លងទៅ ត្រីកោណអភិវឌ្ឍន៍បានអះអាងថាជាយន្តការសហ
ប្រតិបត្តិការមួយប្រកបដោយប្រសិទ្ធិភាពរវាងប្រទេសជិតខាងទាំងបី កម្ពុជា-ឡាវនិង
វៀតណាម។យន្តការនេះបានអះអាងនូវតួនាទីមិនអាចខ្វះបានមិនត្រឹមតែចំពោះតំ
បន់ត្រីកោណអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងបានបើកទូលាយសម្រាប់ប្រទេសទាំងបី
កម្ពុជា ឡាវនិងវៀតណាមទៀតផង៕