នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឆែក

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឆែក - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណ រដ្ឋឆែកប្រចាំនៅវៀតណាម លោក Martin Klepetko ដែលមកជំរាបលាក្នុងឱកាស បញ្ចប់បេសកកម្មការទូតនៅវៀតណាម

(VOVworld)-នារសៀលថ្ងៃទី៥មករា នៅក្នុងការជួបជាមួយឯកអគ្គរដ្ឋទូតសាធារណ
រដ្ឋឆែកប្រចាំនៅវៀតណាម លោក Martin Klepetko ដែលមកជំរាបលាក្នុងឱកាស
បញ្ចប់បេសកកម្មការទូតនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
 លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមយកចិត្តទុកដាក់លើទំ​
នាក់ទំនងយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរ។​ លោក Nguyen Xuan Phuc បានស្នើ
ថានាពេលខាងមុខ ភាគីទាំងពីរគប្បីជម្រុញសកម្មភាពពាណិជ្ជកម្ម  វិនិយោគ
ហើយវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនានា
របស់ឆែកមកធ្វើការវិនិយោគនៅវៀតណាម។ នាយករដ្ឋមន្ត្រីមានបំណងថា ប្រទេស
 ទាំងពីរនឹងជម្រុញខ្លាំងទំនាក់ទំនងការទូត វប្បធម៌និងឈានដល់បង្កើតជើងហោះ
 ហើរត្រង់ពី Praha មកវៀតណាម។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Martin Klepetko បានគូសបញ្ជាក់ថា អាជីវករ
ឆែកបានវាយតម្លៃខ្ពស់ចំពោះការរួសរាយរាក់ទាក់និងបរិយាកាសវិនិយោគធ្វើអាជីវ
 កម្មនៅវៀតណាម។ ឆែកមានបំណងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម
-EU នឹងឆាប់បានដំណើរការ។​នេះជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរឆែកនិងវៀត
ណាម បង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ