នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធានមិត្តភាពថៃ-វៀតណាម

នាយករដ្ឋមន្ត្រីលោក Nguyen Xuan  Phuc អញ្ជើញទទួលជួបប្រធានមិត្តភាពថៃ-វៀតណាម - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបជាមួយលោក Prachuab Chaiyasan ប្រធាន សមាគមមិត្តភាពថៃ - វៀតណាម។

(VOVworld)-រសៀលថ្ងៃទី២៨តុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសថៃ
 និងគោរពវិញ្ញាណក្ខ័ន្ធព្រះមហាក្សត្រ Bhumibol Adulyadej នោះ នាយករដ្ឋមន្រ្តីវៀត
ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយលោក  Prachuab Chaiyasan
 ប្រធាន សមាគមមិត្តភាពថៃ - វៀតណាម។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីបានកោត
សរសើរ ចំពោះតួនាទីរបស់សមាគមមិត្តភាពថៃ - វៀតណាមក្នុងការលើកកម្ពស់ទំនាក់
ទំនង ដៃគូយុទ្ធសាស្ត្រយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរជាពិសេសសកម្មភាពរំលឹក
ខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត ក្នុងនោះមានការរួមចំ
ណែកសកម្ម ចូលក្នុងការបើកឲ្យដំណើរការមណ្ឌលរំលឹកវិញ្ញាណក័្ខន្ធលោកប្រធានាធិប
តីហូជីមិញនៅខេត្ត Nakhon Phanom កាលពីខែឧសភាឆ្នាំ២០១៦ផងដែរ។ នាយករដ្ឋ
មន្ត្រីចង់ឱ្យ សមាគមមិត្តភាពបន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ជនវៀតណាម
និង សមាគមមិត្តភាពវៀតណាម-ថៃដើម្បីក្លាយទៅជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជា
 ជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ