នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កា

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កា  - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke

(VOVworld)- វៀតណាមនិងស្រីលង្កាមានទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិ
 បត្តិការយ៉ាងល្អប្រសើរ អភិវឌ្ឍន៍ដោយឥតឈប់ឈរនារយៈពេល៤៥ឆ្នាំកន្លងទៅ។
នេះ ជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
Phuc នៅក្នុងការទទួលជួបជាមួយឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt
Dissanayke នារសៀលថ្ងៃទី៧កក្កដានៅទីក្រុងហាណូយ។ នៅទីនេះ លោក Nguyen
 Xuan Phuc មានបំណងថា ឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke
​នឹងមានការរួមចំណែកសំខាន់ចូលក្នុងការជម្រុញថែមទៀតនូវទំនាក់ទំនង លើគ្រប់
វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ធ្វើការ វាយតម្លៃ
នៃប្រាក់ពាណិជ្ជកម្មទេ្វភាគី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន ចាត់ទុក
ថា ប្រទេសទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យសក្តិសមទៅ​នឹងទំ
នាក់ទំនងនយោបាយយ៉ាងល្អប្រសើរ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke បានអះ
អាងថា នឹងខំបឹ្រងប្រែងអស់ពីកម្លាំងកាយចិត្តចូលក្នុងការជម្រុញថែមទៀតនូវទំនាក់
 ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺការបង្កើនតម្លៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដង ដូចជាបំណងប្រាថ្នារបស់នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ