នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ព័ត៌មានជាតិរ៉ូម៉ានី

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរូម៉ានី នាព្រឹកថ្ងៃទី២១ ខែមករានេះ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនាវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព័ត៌មានវិទ្យាជាតិរ៉ូម៉ានី(ICI) ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាន រួមចំណែកលើកទឹកចិត្តដល់វឌ្ឍនភាព និងការអភិវឌ្ឍនៃប្រទេសរ៉ូម៉ានី។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ព័ត៌មានជាតិរ៉ូម៉ានី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព័ត៌មានជាតិរ៉ូម៉ានី (រូបថត៖ VGP/Nhat Bac)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ វៀតណាមនិងរូម៉ានីត្រូវពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិទ្យាស្ថាន ICI រូម៉ានី ចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងដំណើរការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នាពេលខាងមុខ ភាគីទាំងពីរនឹងបញ្ជូនក្រុមការងារ សិក្សា និងរួមគ្នាបង្កើតផែនការ និងកម្មវិធីសហប្រតិបត្តិការ; វិទ្យាស្ថាន ICI ជួយវៀតណាមបណ្តុះបណ្តាលធន ធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យនេះ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាមបានស្នើវិស័យសហប្រតិបត្តិការជាមួយ ICI។ ជាពិសេស ក្រសួងសន្តិសុខសាធារណៈបានភ្ជាប់ទំនាក់ទំនង ហើយនឹងធ្វើការជាមួយ ICI ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត។ ក៏នៅក្នុងជំនួបធ្វើការនេះដែរ នៅចំពោះមុខលោកនាយករដ្ឋមន្រ្តី Pham Minh Chinh វិទ្យាស្ថាន ICI រូម៉ានី និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាឌីជីថល និង នវានុវត្តន៍វៀតណាមបានប្រគល់អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ