អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh អញ្ជើញប្រគល់អំណោយបុណ្យតេតនៅខេត្ត Thai Binh

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំម្សាញ់សប្តស័ក នាថ្ងៃទី ១១ មករា អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ   គ្រួសារជួបការលំបាក ជនមានគុណូបការៈ ជនចាស់ជរា , កងទ័ពការពារព្រំដែន កម្មករ និងពលករនៅស្រុក Thai Thuy, Tien Hai និង Dong Hung (ខេត្ត Thai Binh)។

អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh អញ្ជើញប្រគល់អំណោយបុណ្យតេតនៅខេត្ត Thai Binh - ảnh 1អនុប្រធានរដ្ឋសភា Nguyen Khac Dinh ប្រគល់អំណោយបុណ្យតេត ដល់គ្រួសារក្រីក្រ និងគ្រួសារដែលមានស្ថានភាពលំបាកនៅស្រុក Dong Hung (Thai Binh) (រូបថត៖ quochoi.vn)

នៅកន្លែងទាំងនេះ អនុប្រធានរដ្ឋសភា Nguyen Khac Dinh និងតំណាងសហព័ន្ធការងារវៀតណាម សម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម និងធនាគារ កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សាខា Bac Thai Binh បានផ្តល់អំណោយបុណ្យតេតចំនួន ៥០០ កញ្ចប់ដល់គ្រួសារក្រីក្រ លើសបន្ទាត់ក្រីក្រ និងមានស្ថានភាពជួបការលំបាកនៅស្រុក Thai Thuy និង Dong Hung; ជូនអំណោយចំនួន ២០០ កញ្ចប់ ដល់កម្មករនិងនិយោជិតនៃក្រុមហ៊ុន Toyoda Gosei Limited (សួនឧស្សាហកម្ម Tien Hai ស្រុក Tien Hai); ចុះសួរសុខទុក្ខ និងជូនអំណោយដល់ជនមានគុណូបការៈ និងជនចាស់ជរាឆ្នើមនៅឃុំ Phong Duong Tien (ស្រុក Dong Hung)។ គណៈ កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Thai Binh បានប្រគល់អំណោយចំនួន ៣៩០ កញ្ចប់ជូនគ្រួសារក្រីក្រ គ្រួសារលើសបន្ទាត់ក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាកនៅស្រុក Dong Hung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ