នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកៀគីស្ថាន

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមីនា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋកៀគីស្ថាន (Kyrgyzstan)លោក  Adylbek Kasymaliev ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមីនា។ 
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកៀគីស្ថាន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី Kyrgyz Adylbek Kasymaliev ពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ VOV)

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលកៀគីស្ថានមកកាន់វៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការ ទូត; រួមចំណែកលើកកម្ពស់ និងនាំទំនាក់ទំនងមិត្តភាពវៀតណាម-កៀគីស្ថាន ឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ។

បន្ទាប់ពីពិធីស្វាគមន៍ នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ទៅទីស្នាក់ការរដ្ឋាភិបាលដំណើរការកិច្ចពិភាក្សា។  មុនពេលជំនួបពិភាក្សា នាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ និងលោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍រូបថតអំពីប្រទេស ប្រជាជន និងទំនាក់ទំនងល្អរវាងវៀតណាមនិងកៀគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ