នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ ឆ្នាំ ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ ឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ ឆ្នាំ ២០២៥ - ảnh 1លោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលខែកុម្ភៈដោយមានខ្លឹមសារសំខាន់ៗជាច្រើន  (រូបថត៖ VGP/Nhat Bac)

បញ្ចប់កិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា គោលដៅអាទិភាពនាពេលនេះ គឺផ្តោតសំខាន់លើការជំរុញកំណើន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពការងារបង្រួមស្ថាប័នរដ្ឋ និងការរៀបចំឡើងវិញអង្គភាពរដ្ឋបាល។

អាស្រ័យហេតុនេះ ទាក់ទងនឹងការរៀបចំឡើងវិញស្ថាប័នរដ្ឋ និងរៀបចំឡើងវិញអង្គភាពរដ្ឋបាល  ចាំបាច់ត្រូវផ្តោតលើការបង្ហើយគម្រោងស្តីពីការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ តាមការសន្និដ្ឋានរបស់ការិយាល័យនយោបាយ។ លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យស្ថាប័នពាក់ព័ន្ធ លើកសំណើរធ្វើវិសោធនកម្ម បំពេញបន្ថែមឯកសារច្បាប់ពាក់ព័ន្ធនឹងគោលនយោបាយរួមបញ្ចូលខេត្ត លុបបំបាត់ថ្នាក់ស្រុក និងកាត់បន្ថយចំណុចបង្គោលថ្នាក់ឃុំ។

ទាក់ទិននឹងការជំរុញកំណើននេះ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានត្រូវមានសកម្មភាពយ៉ាងសកម្ម ភាពបត់បែន កំណត់ភារកិច្ច និងដំណោះស្រាយសមស្រប។ គោលដៅគឺសម្រេចកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែមាននិរន្តរភាព ការរឹតបន្តឹងវិន័យ និងសណ្តាប់ធ្នាប់រដ្ឋបាល។ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញបញ្ជាណែនាំថា មិនត្រូវមានការខ្វះខាតអគ្គិសនី និងថាមពលសម្រាប់ផលិត កម្ម អាជីវកម្ម និងការប្រើប្រាស់ឡើយ។  ក្រសួង និងវិស័យនានាត្រូវរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់កិច្ចប្រជុំរដ្ឋាភិបាលស្តីពីគោលនយោបាយដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងពិភពលោក និងការប្រកួតប្រជែងពាណិជ្ជកម្មដែលជះឥទ្ធិពលដល់វៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពន្លឿនការសុក្រិតរបៀបរបប សម្រាប់ជំរុញកំណើនដែលទាក់ទងនឹងវិស័យដែលកំពុងលេចឡើង។ ក្រសួង និងស្ថាប័នថ្នាក់ក្រសួងត្រូវបង្ហើយការបែងចែកការវិនិយោគសាធារណៈ មុនថ្ងៃទី ១៥ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ