នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រគល់អំណោយជូនដល់ស្រុកក្រីក្រចំនួន ២០ ដែលជួបការលំបាកបំផុត

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ មីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រគល់អំណោយដែលមានប្រាក់ចំនួន ២០ ពាន់លានដុង តាមរយៈការដេញថ្លៃក្បាលបាល់ទាត់ និងអាវកីឡា បាល់ ទាត់ របស់ក្រុមបាល់ ទាត់ជម្រើសជាតិ U23 វៀតណាម ជូនដល់ ស្រុកក្រីក្រចំនួន ២០ នៅទូទាំងប្រទេស។

 

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រគល់អំណោយជូនដល់ស្រុកក្រីក្រចំនួន ២០ ដែលជួបការលំបាកបំផុត - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រគល់ អំណោយជូនដល់ស្រុកក្រីក្រចំនួន ២០ ដែលជួបការលំបាកបំផុត

ថ្លែងមិតក្នុងពិធីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យ ថ្នាក់ដឹកនាំស្រុកក្រីក្រចំនួន ២០ ទាំងនេះ  ត្រូវតែប្រើប្រាស់ចំនួនប្រាក់ ដែលប្រមូលបានតាមរយៈការដេញថ្លៃ ដើម្បីសាងសង់ផ្ទះចំនួន ៥០០ ខ្នង ប្រគល់ជូនដល់ជនដែលមានគុណបំណាច់ និងប្រជាជនក្រីក្រដែល មានជួបការ លំបាក ដោយធានាឲ្យសមភាព តម្លាភាព ត្រឹមត្រូវ និងបង្ហាញយ៉ាងច្បាស់ពីគោល បំណងមនុស្សធម៌ដ៏ល្អនៃការដេញថ្លៃនេះ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១១  ខែកុម្ភៈ សាជីវកម្ម FLC គឺជា អង្គភាពយកឈ្នះក្នុងការដេញថ្លៃចំពោះក្បាលបាល់ទាត់និងអាវក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ដោយមានទឹកប្រាក់ ២០ ពាន់លានដុង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ