នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Thuringen នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែមេសា នៅទីក្រុងហាណូយ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Bodo Ramelow អភិបាលរដ្ឋ Thuringen នៃសធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានបំណង ចង់ឲ្យលោកអភិបាលរដ្ឋមានសម្លេងដើម្បីជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ មានសម្លេងជំរុញសហភាពអឺរ៉ុប (EU) អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) យ៉ាងឆាប់ៗ។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Thuringen នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Thuringen នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bodo Ramelow 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានក្តីរីករាយដោយឃើញថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ រដ្ឋ Thuringen មានកម្មវិធី កិច្ចសហប្រតិបត្តិការជាក់លាក់ជាច្រើន ជាមួយបណ្ដាក្រសួង ស្ថាប័ននានារបស់វៀតណាម និងមានបំណងចង់ឲ្យកិច្ចសហការទ្វេភាគីមិនស្ថិតក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា នៅលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រវៀត ណាម - អាល្លឺម៉ង់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលរដ្ឋនោះ ពិតណាស់ ថា  ទំនាក់ទំនងទ្វេភាគីនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតលើវិស័យជាច្រើនជាមិន ខាន។

ជាការឆ្លើយតបវិញ លោក Bodo Ramelow បានឲ្យដឹងថា ប្រជាជនវៀតណាមរស់នៅរដ្ឋ Thuringen ដែលឧស្សាហ៍ព្យាយាមណាស់និងសម្របខ្លួនយ៉ាងល្អក្នុងប្រទេសសាមី។ រដ្ឋ Thuringen  មានបំណងដើរតួនាទីជាស្ពានសម្រាប់តភ្ជាប់អាជីវកម្មវៀត ណាមទាក់ទង់ផ្ទាល់ជាមួយទីផ្សារអឺរ៉ុប។ អភិបាលរដ្ឋ Thuringen បានលើកឡើងថា គណៈប្រតិភូធុរកិច្ចនៃរដ្ឋ Thuringen ទៅកាន់ប្រទេសវៀតណាមលើកនេះ គឺមានបំណងចង់សហការគ្នាក្នុងអាជីវកម្មយូរអង្វែងនៅវៀតណាមលើវិស័យជាច្រើន ក្នុងនោះមានវិស័យអប់រំនិងបណ្តុះបណ្តាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ