នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Quang Binh ឆ្នាំ ២០១៨

(VOVWORLD) -នាព្រឹកថ្ងៃទី ២៧ សីហា នៅទីក្រុង Dong Hoi នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម សន្និសីទពន្លឿនវិនិយោគនៅខេត្ត Quang Binh ឆ្នាំ ២០១៨ ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដោយចីរភាព" ។ 
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Quang Binh ឆ្នាំ ២០១៨ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សំណេះសំណាលជាមួយអង្គសន្និសីទ

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានក្ដីសង្ឃឹមថា បណ្ដារម្មណីដ្ឋាន ទេសភាពរបស់ខេត្ត Quang Binh ដែលរួមគ្នាតភ្ជាប់ជាមួយវាល់តម្លៃវប្បធម៌ អេកូឡូស៊ី បេតិកភណ្ឌ និង អច្ឆរិយវត្ថុនៅទូទាំងប្រទេស នឹងនាំមកនូវឱកាសសម្រាប់វៀតណាម ក្លាយទៅជាប្រទេសមហាអំណាចខាងទេសចរណ៍ផុតពីថ្នាក់អាស៊ាន។ ក្នុងនោះមាន អច្ឆរិយវត្ថុដូជា Son Dong   Phong Nha Ke Bang ត្រូវបានលើកស្ទួយកិត្តសព្ទពេញពិភពលោក ឫរម្មណីដ្ឋានដូចជា ឆ្នេរសមុទ្រ  Da Nhay Nhat Le ឈូងសមុទ្រ Hon La និងកេរ្តិ៍ដំណែល Bau Cho កំពុងបង្កើតកម្លាំង សុះសាយ នាំខេត្ត Quang Binh ក្លាយទៅជាតំបន់ដីដិតជាប់ក្នុងបេះដូងរបស់ភ្ញៀវទេសចរ។

“ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍត្រូវបានប្រៀងដូចជាសត្វមាន់ និងពងមាន់នោះ ខេត្ត  Quang Binh ត្រូវបានហៅថា "មាន់ភ្ញាស់ពងមាស" ។ ហេតុដូច្នេះ ខ្ញុំប្រគល់ភារកិច្ចជូនក្រសួងគមនាគមន៍ និងដឹកជញ្ជូនឲ្យប្រញាប់សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍន៍ ព្រលានយន្តហោះ Dong Hoi ជួសជុលពង្រីក អាកាសយានដ្ឋាន Dong Hoi ឲ្យក្លាយទៅជា ព្រលានយន្តហោះថ្នាក់អន្តរជាតិ សំដៅឆ្លើយតបនឹងលក្ខខណ្ឌចេញចូលឆ្លងដែនតាមរយៈទិដ្ឋាការ អេឡិចត្រូនិកជូនជនបរទេស។ នេះមិនត្រឹមតែជាលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍរបស់ខេត្ត Quang Binh  ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍលើវិស័យទេសចរណ៍ទាំងមូលទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ