នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថៃប្រចាំនៅវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថៃប្រចាំនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ថៃប្រចាំនៅវៀតណាម

(VOV)_នារសៀលថ្ងៃទី១៥ មិថុនា នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋ​ទុតម៉ាឡេស៊ី M.Zamruni Khalid នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ​ជាមួយម៉ាឡេស៊ី
 និងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធិជាមួយម៉ាឡេស៊ី ដើម្បីរួមគ្នា
ជំរុញទំនាក់ទំនងដ៏ល្អប្រសើរនេះតទៅទៀត។ នាយករដ្ឋមន្ត្រីបានស្នើ​ម៉ាឡេស៊ីលើកទឹក
ចិត្តអង្គភាពអាជីវកម្មម៉ាឡេស៊ីបន្តបើកទូលាយការវិនិ​យោគ ធ្វើអាជីវកម្មនៅវៀត
ណាម ក៏ដូចជាបង្កលក្ខណះងាយស្រួលសំរាប់អង្គ​ភាពអាជីវកម្មវៀតណាម វិនិយោគ
នៅទីផ្សារម៉ាឡេស៊ី​ផងដែរ។

          ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃ ប្រចាំនៅវៀតណាម លោក Manopchai
 Vongphakdi  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើក​ច្បាស់ថា៖​ទំនាក់
ទំនងវៀតណាម-ថៃ កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ។ នាយករដ្ឋមន្ត្រីក៏បាន​សម្ដែង​​អំណរ
​គុណចំពោះរដ្ឋាភិបាល និងអង្គភាពអាជីវកម្មថៃបានជួយឧបត្ថម្ភ​វៀតណាម ទឹក
ប្រាក់ចំនួន១០ហ្មឺនដុល្លារអាមេរិក ជំនះពុះពារលើផលវិបាក​ដោយភាពរាំងស្ងួត
 និងជាតិប្រៃជ្រាបចូលនៅតំបន់វាលសណ្ដរទន្លេ Cuu Long ។ ស្ដីអំពីបញ្ហាវៀតណាម
និងថៃជាប្រទេសចំនួន២ក្នុងចំណោមប្រទេស៣នាំចេញអង្ករច្រើនបំផុតលើពិភព
លោក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ប្រទេសទាំង
ពីរត្រូវបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ដើម្បីនាំមកនូវផលប្រយោជនសំរាប់
ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ