នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក

(VOV)_នាថ្ងៃទី១៤ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
មានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald
Trump ។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរ​ លោក ​Donald
 Trump ដែលបានជ្រើសតាំងជាប្រធានាធិបតីជំនាន់ទី៤៥ របស់សហរដ្ឋ​អាមេរិកនិង
អះអាងថា៖វៀតណាមគោរព ទំនាក់ទំនងមិត្តភាព ​សហប្រតិបត្តិ​ការ​ជាមួយ​អាមេរិក។

          ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump វាយតំលៃខ្ពស់​ចំពោះ
សមិទ្ធិផលដែលវៀតណាមទទួលបាន ក្នុងរយៈពេលកន្លងទៅ ការរីកចំរើនក្នុងទំនាក់
ទំនងរវាងប្រទេសទាំងពីរ និងអះអាងគោលបំណងសហប្រតិបត្តិការ​ជាមួយវៀតណាម
ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំង​ពីររូបក៏បានពិភាក្សាអំ
ពីទិសដៅ និងវិធានការណ៍ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ​ពាណិជ្ជកម្ម វិនិយោគរវាងវៀត
ណាមនិងអាមេរិក នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ