នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TCC ថៃ

(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ មិថុនា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយ លោក Charoen Sirivadhanabhakdi ប្រធានសម្ព័ន្ធក្រុមហ៊ុន TCC (ថៃ)
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TCC ថៃ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនា
ជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TCC ថៃ 

នាព្រឹកថ្ងៃទី ១៨ មិថុនា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយ លោក Charoen Sirivadhanabhakdi ប្រធានសម្ព័ន្ធក្រុមហ៊ុន TCC (ថៃ) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលស្គាល់ថា TCC មានសកម្មភាពធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម ហើយមានបំណងថា សម្ព័ន្ធក្រុមហ៊ុនជាគំរូចំពោះវិនិយោគិនបរទេសក្នុងការគោរពយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ញត្តិស្ដីពី ពន្ធ។ លោកបានចាត់ទុកថា សម្ព័ន្ធក្រុមហ៊ុនគប្បីបង្កលក្ខណៈសម្រាប់ទំនិញ កសិផលគុណភាពខ្ពស់របស់វៀតណាមមានវត្តមាននៅក្នុងផ្សារទំនើបរបស់សម្ព័ន្ធក្រុមហ៊ុន ហើយជួយឧបត្ថម្ភកសិករវៀតណាមក្នុងការលក់ដូរកសិផល។

     វីឯខ្លួនវិញ លោក Charoen Sirivadhanabhakdi មានបំណងថា រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈសម្រាប់សកម្មភាពាវិនិយោគ ធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ