នាយករដ្ឋមន្ត្រីវៀតណាម​លោក Pham Minh Chinh ស្នើឲ្យ​ពន្លឿន​យុទ្ធសាស្ត្រ​ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ថែមទៀត

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពន្លឿនយុទ្ធសាស្ត្រចាក់វ៉ាក់សាំង រៀបចំការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងឆាប់រហ័បំផុត។
នាយករដ្ឋមន្ត្រីវៀតណាម​លោក Pham Minh Chinh ស្នើឲ្យ​ពន្លឿន​យុទ្ធសាស្ត្រ​ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ថែមទៀត - ảnh 1កិច្ចប្រជុំតាមអនឡាញជាមួយខេត្ត ក្រុងនានា ស្ដីពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VGP)

ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅ “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព” ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនោះ នាថ្ងៃទី ២២ ខែធ្នូ ខុទ្ធកាល័យរដ្ឋាភិបាលបានប្រកាសសេចក្ដីសន្និដ្ឋានរបស់ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅក្នុងកិច្ចប្រជុំតាមអនឡាញជាមួយខេត្ត ក្រុងនានា ស្ដីពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដោយស្នើឲ្យខេត្ត ក្រុង ក្រសួង ស្ថាប័ន និងអង្គភាពនានាធ្វើការ ពិនិត្យ ដកបទពិសោធន៍ ហើយចាំបាច់ត្រូវបន្តអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឲ្យបានហ្មត់ចត់ និងប្ដូរផ្ដាច់ថែមទៀត ក៏ដូចជាមិនរៀបចំសកម្មភាពដោយប្រមូលផ្ដុំមនុស្សច្រើន ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ខេត្ត ក្រុង ក្រសួង ស្ថាប័ន និងអង្គភាពនានាត្រូវធានាអនុវត្តន៍យ៉ាងពេញលេញតាមសំណើរ ដូចជា៖ ប្រជាជនត្រូវទទួលបានសេវាកម្មសុខាភិបាលយ៉ាងឆាប់រហ័ស លើកកម្ពស់សមត្ថភាពសុខាភិបាលមូលដ្ឋាន ម្ចាស់ការត្រៀមរៀបចំសំភារៈបរិក្ខាពេទ្យ ធនធានមនុស្ស និងថ្នាំព្យបាលជំងឺ; វ៉ាក់សាំងគឺជាកត្តាយុទ្ធសាស្ត្រដោយកំណត់ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ទាំងរយៈពេលខាងមុខ និងរយៈពេលវែង ព្រមទាំងធានាអាហារូបត្ថម្ភ និងការថែទាំ លើកទឹកចិត្តដល់អ្នកជំងឺផងដែរ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពន្លឿនយុទ្ធសាស្ត្រចាក់វ៉ាក់សាំង រៀបចំការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងឆាប់រហ័បំផុត។ មុនថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១ ត្រូវសម្រេចការចាក់វ៉ាក់សាំងដូសទី ២ ជូនប្រជាជនដែលមានអាយុពី១៨ ឆ្នាំ ឡើងទៅ ជាពិសេសគឺប្រជាជនដែលមានជំងឺប្រចាំកាយ និងប្រជាជនដែលមានអាយុពី៥០ ឆ្នាំឡើងទៅ; សម្រេចការចាក់វ៉ាក់សាំងដូសទី ២ ជូនប្រជាជនដែលមានអាយុ ពី ១២ ទៅ ១៨ ឆ្នាំ ត្រឹមខែមករា ឆ្នាំ ២០២២ និងចាក់វ៉ាក់សាំងដូសទី ៣ ជូនប្រជាជនដែលមានអាយុពី ១៨ ឆ្នាំឡើងទៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ព្រមទាំងម្ចាស់ការរៀបចំផែនការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ ក្រោយពីបានពិគ្រោះយោបល់ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអនុវត្តតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ