នាយករដ្ឋមន្ត្រីវៀតណាម​លោក​ ហ្វាម មិញជីញ ជួប​សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ មេសា តាមសំណើរបស់ភាគីនូវែលសេឡង់ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការព្រួយបារម្ភ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើថា វៀតណាម និងនូវែលសេឡង់ បង្កើនការផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម ដែលប្រទេសទាំងពីរជាសមាជិក រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CPTPP); ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; បន្តធ្វើពិពិធកម្មទំនិញនាំចូលនិងនាំចេញរបស់ភាគីទាំងពីរ សំដៅឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រីវៀតណាម​លោក​ ហ្វាម មិញជីញ ជួប​សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon។ រូបថត៖ VOV

នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ជាវិជ្ជមាន រួមទាំងសេចក្តីប្រកាសនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក Donald Trump ផ្អាកការដំឡើងពន្ធគយបដិការ ចំពោះដៃគូពាណិជ្ជកម្មជាច្រើនសម្រាប់រយៈពេល ៩០ ថ្ងៃ; បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តផ្លាស់ប្តូរយោបល់យ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធរបស់អាមេរិក ដើម្បីឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលធានាផលប្រយោជន៍ប្រកបដោយសុខដុមរមនារបស់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ក្នុងបរិបទបច្ចុប្បន្ន បណ្តាប្រទេសចាំបាច់ត្រូវជំរុញការសន្ទនានិងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសមាហរណកម្មសេដ្ឋកិច្ចពហុភាគីផងដែរ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Christopher Luxon បានសង្កត់ធ្ងន់ថា វៀតណាមនិងនូវែលសេឡង់ចែករំលែកផលប្រយោជន៍រួមក្នុងការធានាប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងខ្សែសង្វាក់ផ្គត់ផ្គង់គ្មានការរំខាន ធានាបាននូវកំណើនស្ថិរភាពនៅក្នុងប្រទេសនីមួយៗក៏ដូចជាសកលលោក។ លោកនាយករដ្ឋមន្ត្រី Christopher Luxon បានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវេទិកាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហប្រតិបត្តិការពហុភាគីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ