នាយករដ្ឋមន្ត្រីវៀតណាមលោក​ ហ្វាម មិញជីញ ទទួលជួបអគ្គលេខា​គណបក្សឆ្វេង​និយម​ដូមីនិកែន

(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Santo Domingo នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបអគ្គលេខាគណបក្សឆ្វេងនិយមដូមីនិក (MIU) និងជារដ្ឋមន្ត្រីគោលនយោបាយសមាហរណកម្មតំបន់នៃរដ្ឋាភិបាលសាធារណរដ្ឋដូមីនិកែន លោក Miguel Mejia។

ដោយសម្តែងក្តីសប្បាយរីករាយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅសាធារណរដ្ឋដូមីនីកែន នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានអះអាងថា លោកវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាព និងការគាំទ្រយ៉ាងសកម្មរបស់គណបក្ស MIU ហើយសង្ឃឹមថា គណបក្ស MIU នឹងដើរតួនាទីជាសមាជិកនៃសម្ព័ន្ធភាពកាន់អំណាច បន្តគាំទ្រនិងជួយសម្រួលដល់ទិសដៅ វិធានការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក​ ហ្វាម មិញជីញ ទទួលជួបអគ្គលេខា​គណបក្សឆ្វេង​និយម​ដូមីនិកែន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបអគ្គលេខាគណបក្សឆ្វេងនិយមដូមីនិកែន រដ្ឋមន្ត្រីក្រសួងគោលនយោបាយសមាហរណកម្មតំបន់ លោក Miguel Mejia។ រូបថត៖ VOV

អគ្គលេខា MIU រដ្ឋមន្ត្រីក្រសួងគោលនយោបាយសមាហរណកម្មតំបន់ លោក Miguel Mejia បានអបអរសាទរចំពោះសមិទ្ធិផលរបស់វៀតណាមលើគ្រប់វិស័យក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (Doi Moi) និងការអភិវឌ្ឍប្រទេសជាតិ; បានសម្តែងបំណងប្រាថ្នារបស់គណបក្ស MIU ក្នុងការបន្តផ្លាស់ប្តូរនិងសិក្សាពីមេរៀនបទពិសោធន៍ សមិទ្ធិផលក្នុងការអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម; ហើយបានអះអាងថា នឹងជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ