នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ G20 និងដំណើរទស្សនកិច្ចការងារនៅប្រេស៊ីលនិងដូមីនីកែន
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាមបានអញ្ជើញមកដល់អាកាសយាន ដ្ឋាន Noi Bai ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ច ប្រជុំកំពូល G20 និងបំពេញការងារនៅប្រទេសប្រេស៊ីល និងដំណើរទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋ ដូមីនីកែន។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវ បានអញ្ជើញមកដល់អាកាសយាន ដ្ឋាន Noi Bai ទីក្រុងហាណូយ។ (រូបថត៖ VGP) |
ចូលរួមសកម្មភាពសំខាន់ៗទាំងអស់ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល លោកនាយករដ្ឋមន្រ្តីបានថ្លែងសុន្ទរកថា សំខាន់នៅក្នុងសម័យពិភាក្សាស្តីពី "ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ" និង "ការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរថាមពល"។ ក្នុងឱកាសចូលរួមកិច្ច ប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំ ប្រទេស និងអង្គការអន្តរជាតិជាង ៣០ នាក់។ តាមនោះ រួមចំណែកដល់ជោគជ័យរួម នៃកិច្ចប្រជុំកំពូល G20; ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា; បង្ហាញយ៉ាងច្បាស់នូវរូបភាពរបស់វៀតណាមប្រកបដោយភាពស្វាហាប់ បើកចំហ “ជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកប ដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។
ទន្ទឹមនឹងការចូលរួមកិច្ចប្រជុំ G20 ក្នុងដំណើរទស្សនកិច្ចការងារជាលើកទី២នៅ ប្រេស៊ីលក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំកន្លងមក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានសកម្មភាពជាច្រើននៅទីក្រុង Rio de Janeiro ដូចជា៖ ពិភាក្សាការងារ ជាមួយប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva និងបានចេញសេចក្តី ថ្លែងការណ៍រួមវៀតណាម-ប្រេស៊ីល ស្តីពីការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូ យុទ្ធសាស្ត្រ; ចូលរួមពិធីសម្ពោធផ្លាកសញ្ញាអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅទីក្រុង Rio de Janeiro; ចូលរួមវេទិកាធុរកិច្ចវៀតណាម-ប្រេស៊ីល និងធ្វើការជា មួយសហគ្រាសឈានមុខគេរបស់ប្រេស៊ីល; ជួបសំណេះសំណាលជាមួយសហគមន៍ ជនវៀតណាមនៅប្រេស៊ីល។ ល។
ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានដំណើរទស្សនកិច្ចជា ប្រវត្តិសាស្ត្រទៅកាន់ប្រទេស ដូមីនីកែន នៅពេលដែលជាមេដឹកនាំជាន់ខ្ពស់វៀតណាមដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសនេះ បន្ទាប់ពីជិត២០ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែង ការណ៍រួម ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ហើយបានប្រកាស ទិសដៅ និងវិធានការដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីពង្រឹងថែមទៀតនូវ ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាម និងសាធារណរដ្ឋដូមីនីកែន នាពេលអនាគត; ឯកភាពជំរុញការលើកកំពស់ ទំនាក់ទំនងវៀតណាម - ដូមីនីកែន ឡើងកម្រិតថ្មីមួយ៕