នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំស្ដីពី​ការ​ប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាត​កូវីដ-១៩

(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានរំលឹកឡើងវិញពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២៨ ស្ដីពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំស្ដីពី​ការ​ប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាត​កូវីដ-១៩ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ (រូបថត៖ VGP/Nhat Bac)

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (គណៈកម្មការដឹកនាំ) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មការដឹកនាំតាមអនឡាញជាមួយខេត្ត ក្រុងចំណុះមជ្ឈឹមទាំង ៦៣។

អញ្ជើញថ្លែងបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានរំលឹកឡើងវិញពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២៨ ស្ដីពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ក្រោយរយៈពេលជិត ១ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្ត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ និងអង្គការអន្តរជាតិជាច្រើនបានវាយតម្លៃថា៖ ការពិតជាក់ស្ដែងបានអះអាងពីគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងសេចក្ដីសម្រេចចិត្តលេខ ១២៨ បានដើតួនាទីសម្រេចចំពោះលទ្ធផលក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងការស្ដារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនារយៈពេលកន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ស្ថានការណ៍នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដូច្នេះហើយក្រសួង ស្ថាប័ន និងតំបន់នានាមិនគប្បីធ្វេសប្រហែសឡើយ ជាពិសេសត្រូវយកចិត្តទុកដាក់លើការចាក់វ៉ាក់សាំងជំរុញ៖ “វ៉ាក់សាំងគឺជាអាវុធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយការពិតជាក់ស្ដែងបានបញ្ជាក់ពីលក្ខណៈប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ផ្នែកវិទ្យាសាស្រ្តក៏បានបង្ហាញឱ្យឃើញថា វ៉ាក់សាំងធ្វើឱ្យមានភាពស៊ាំនៅតាមពេលវេលា ដូច្នេះហើយយើងចាំបាច់ត្រូវបន្តអនុវត្តន៍ផងដែរ”។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គប្រជុំផ្ដោតសំខាន់លើការពិភាក្សាស្ដីពីស្ថានការណ៍ និងបណ្ដាភារកិច្ច ដំណោះស្រាយ ដើម្បីពន្លឿនថែមទៀតការងារចាក់វ៉ាក់សាំងដែលនាបច្ចុប្បន្នមិនទាន់សម្រេចបានគោលដៅដែលបានកំណត់; ជម្នះលើស្ថានការណ៍ខ្វះថ្នាំសង្កូវ បរិក្ខារពេទ្យ ព្រមទាំងធានាធនធានមនុស្សផ្នែកសុខាភិបាល និងបង្កើនការឃោសនា លើកកម្ពស់ថែមទៀតការយល់ដឹងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ