នាយករដ្ឋមន្ត្រីសាធារណះរដ្ឋហៃទីបញ្ចប់ដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOV)_នាថ្ងៃទី ១៨ ធ្នូ នាយករដ្ឋមន្ត្រី សាធារណះរដ្ឋហៃទី Laurent Salvador Lamothe បានចាក់ចេញពីទីក្រុងហាណូយ​ បញ្ចប់ដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅ វៀត ណាមតាមសេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ប្រកបដោយជោគជ័យ។​ ក្នុងរយះ​ពេលស្នាក់នៅវៀតណាម នាយករដ្ឋមន្ត្រី ​Laurent
Salvador Lamothe បាន​មានជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Tan Dung​ ជួបសម្ដែងការគួសម អគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋ
  Truong Tan Sang និងប្រធានរដ្ឋសភា Nguyen Sinh Hung ធ្វើជា ក្សិលសាក្សី ពិធីចុះ ហត្ថលេខា លើអនុស្សារណះយោគយល់គ្នា អំពីការបង្កើតទំនាក់ទំនង ដៃគូ  វិនិ យោគយុទ្ធសាស្ត្រ រវាងសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមយោធា វៀត ណាម  និងរដ្ឋា
ភិបាលហៃទី។ នៅក្នុងបណ្ដាជមនួប ថ្នាក់ដឹកនាំបក្ស រដ្ឋ វៀត ណាម បានអះអាងថា÷​វៀតណាមគោរព និងមាន គោលបំណង អភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាព និងកិច្ចស
ហប្រតិបត្តិការ​ជាមួយហៃទី  លើ គ្រប់ វិស័យ។ វៀតណាមនិងហៃទីក៏បាន ឯកភាព  បន្តសហប្រតិបត្តិការ  និងគាំទ្រគ្នាទៅវិញទៅមក នៅបណ្ដាអង្គការអន្តរ ជាតិ និង វេទិកាពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព និងការអភវិឌ្ឍន៍ នៅតំបន់ទាំងពីរ និង
លើពិភពលោក៕

នាយករដ្ឋមន្ត្រីសាធារណះរដ្ឋហៃទីបញ្ចប់ដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រី សាធារណះរដ្ឋហៃទី Laurent Salvador Lamothe និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung  (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ